នៅលើបណ្តាញសង្គម Truth Social លោកប្រធានាធិបតី Donald Trump បានឲ្យដឹងថា អ៊ីស្រាអែលនិងអ៊ីរ៉ង់បានយល់ព្រមលើបទឈប់បាញ់ពេញលេញ ក្នុងរយៈពេល ១២ ម៉ោង ហើយបន្ទាប់មកការប៉ះទង្គិចគ្នារវាងភាគីទាំងពីរនឹងត្រូវចាត់ទុកថាបញ្ចប់ទាំងស្រុង។  យោងតាមលោក Trump អ៊ីរ៉ង់នឹងចាប់ផ្តើមឈប់បាញ់ជាផ្លូវការមុនគេ ហើយអ៊ីស្រាអែលក៏នឹងឈប់បាញ់នៅរយៈពេល ១២ ម៉ោងក្រោយមក។ ក្រោយរយៈពេល ២៤ ម៉ោង ជម្លោះរយៈពេល ១២ ថ្ងៃរវាងភាគីទាំងពីរនឹងបញ្ចប់ជាផ្លូវការ។ ក្នុងពេលដែលភាគីទាំងសងខាងឈប់បាញ់គ្នា ភាគីម្ខាងទៀតនឹងបន្តមានសន្តិភាព និងគោរព។

leftcenterrightdel
រូបថតឧទាហរណ៍៖ REUTERS/Violeta Santos Moura

លោកប្រធានាធិបតី Donald Trump បានសង្កត់ធ្ងន់ថា ក្នុងករណីអ្វីៗដំណើរការល្អ លោកនឹងអបអរសាទរទាំងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលមានភាពក្លាហាននិងឆ្លាតវៃក្នុងការបញ្ឈប់ជម្លោះរយៈពេល ១២ ថ្ងៃ។ យោងតាមប្រធានាធិបតីអាមេរិក ជម្លោះអាចនឹងអូសបន្លាយរាប់ឆ្នាំ និងបំផ្លាញតំបន់មជ្ឈឹមបូព៌ាទាំងមូល ប៉ុន្តែរឿងនេះមិនបាន ហើយនឹងមិនកើតឡើងនោះទេ។

សេចក្តីប្រកាសខាងលើត្រូវបានលោក Donald Trump លើកឡើង បន្ទាប់ពីប្រទេសអ៊ីរ៉ង់បានបាញ់មីស៊ីលចំនួន ១៤ គ្រាប់ទៅកាន់មូលដ្ឋានទ័ពអាកាស Al Udeid របស់សហរដ្ឋអាមេរិកក្នុងប្រទេសកាតានៅថ្ងៃតែមួយ។ ការវាយប្រហាររបស់អ៊ីរ៉ង់គឺជាការសងសឹកចំពោះការទម្លាក់គ្រាប់បែករបស់អាមេរិកទៅលើទីតាំងនុយក្លេអ៊ែរចំនួន ៣ របស់ប្រទេសនេះ កាលពីថ្ងៃទី ២១ ខែមិថុនា។ ទោះជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់បានជូនដំណឹងដល់សហរដ្ឋអាមេរិកជាមុនអំពីការវាយប្រហារនេះ ដើម្បីជៀសវាងការស្លាប់និងរបួស៕

តាម vovworld.vn