ការវាយប្រហារនេះ សំដៅទៅលើមូលដ្ឋានយោធាអ៊ីស្រាអែលនៅទីក្រុង Tel Aviv និង Haifa។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល បានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសនេះ បានចាប់សញ្ញានៃយន្តហោះដ្រូនមួយចំនួនចូលទៅក្នុងតំបន់ខ្ពង់រាប Golan ហើយមិនបានកត់ត្រាមីស៊ីលផ្លោងណាមួយ ដែលបង្ហោះចេញពីប្រទេសអ៊ីរ៉ង់ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែលនោះទេ។

leftcenterrightdel
អ្នកពន្លត់អគ្គីភ័យ និងបុគ្គលិកសង្គ្រោះ ធ្វើការនៅកន្លែងកើតហេតុ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលពីប្រទេសអ៊ីរ៉ង់មកលើប្រទេសអ៊ីស្រាអែល ក្នុងទីក្រុង Haifa ប្រទេសអ៊ីស្រាអែល ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៥ (រូបថត៖ REUTERS/Rami Shlush)

ផ្ទុយទៅវិញ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសថា ខ្លួនបានបើកការវាយប្រហារតាមផ្លូវអាកាសបន្ថែមទៀត ចូលក្នុងទឹកដីអ៊ីរ៉ង់ ដោយបានបំផ្លាញកន្លែងបាញ់បង្ហោះមីស៊ីលជាច្រើន យន្តហោះចម្បាំង F-14 Tomcat ចំនួន ២ គ្រឿង និងរថយន្តដឹកមីស៊ីលពីដីទៅដីមួយគ្រឿង។ កងទ័ពអ៊ីស្រាអែលក៏បានបញ្ជាក់ថា បានវាយប្រហារលើទីស្នាក់ការវិទ្យុនិងទូរទស្សន៍អ៊ីរ៉ង់ក្នុងរដ្ឋធានីតេហេរ៉ង់។

នាថ្ងៃដដែល ក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា សមាជិកសភារបស់ប្រទេសនេះកំពុងរៀបចំសេចក្តីព្រាងច្បាប់មួយ ដែលអាចជំរុញការដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ (NPT)។ នៅក្នុងសេចក្តីប្រកាសមួយ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឲ្យដឹងថា កំពុងរៀបចំសេចក្តីព្រាងច្បាប់នេះ ហើយរដ្ឋាភិបាលនឹងសម្របសម្រួលការអនុវត្តជាមួយរដ្ឋសភា។

ប្រទេសឥស្លាមចំនួន ២១ នាថ្ងៃទី ១៦ មិថុនា បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយថ្កោលទោសអ៊ីស្រាអែលថា បានបំពានលើច្បាប់អន្តរជាតិនិងគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ ដោយការវាយប្រហារអ៊ីរ៉ង់ ហើយបានអំពាវនាវឱ្យភាគីនានា ឈប់បាញ់ជាបន្ទាន់និងស្តារសន្តិភាពឡើងវិញ៕

តាម vovworld.vn