វៀតណាមជាប់ចំណាត់ថ្នាក់ទី២ អំពីទិន្នផលផ្លែគូលែនលើពិភពលោក
កប.អនឡាញ - យោងតាមរបាយការណ៍ "ការវិភាគទំហំ និងចំណែកទីផ្សារគូលែន - និន្នាការកំណើន និងការព្យាករណ៍សម្រាប់ ២០២៣ - ២០២៨" របស់ Research and Markets វៀតណាមកំពុងជាប់ចំណាត់ថ្នាក់ទី២ អំពីទិន្នផលផ្លែគូលែនលើពិភពលោក (បន្ទាប់ពីប្រទេសចិន)។
ការប្រមូលផលផ្លែគូលែនរបស់វៀតណាមនៅឆ្នាំនេះត្រូវបានគេរំពឹងថានឹងសម្រេចបាន ៣០៣ ពាន់ តោន កើនឡើង ៣០% បើធៀបនឹងឆ្នាំ ២០២៤។
    |
 |
រូបថតឧទាហរណ៍ (chinhphu.vn) |
បច្ចុប្បន្ននេះ វៀតណាមកំពុងពង្រឹងកិត្យានុភាពរបស់ខ្លួនក្នុងទីផ្សារផ្លែគូលែនជាសកល ដោយមានវត្តមានរបស់ខ្លួននៅក្នុងប្រទេស និងដែនដីជាង ៣០ ជុំវិញពិភពលោក ដោយបំពេញតម្រូវការទីផ្សារកម្រិតខ្ពស់បំផុត។
តំណាងមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត Bac Giang (ច្របាច់បញ្ចូលទៅក្នុងខេត្ត Bac Ninh) បានឲ្យដឹងថា បច្ចុប្បន្ននេះអង្គភាពអាជីវកម្មបានបញ្ជាទិញផ្លែគូលែនក្នុងបរិមាណច្រើនពីខេត្ត ដើម្បីនាំចេញទៅកាន់ទីផ្សារលំដាប់ខ្ពស់។
អាស្រ័យហេតុនេះ អង្គភាពអាជីវកម្មនាំចូល និងចែកចាយក្នុងសហភាពអឺរ៉ុបគ្រោងនឹងទិញផ្លែគូលែនប្រហែល ២០០ តោន ដើម្បីនាំយកទៅក្នុងប្រព័ន្ធផ្សារទំនើបនៅក្នុងតំបន់នេះ និងប្រហែល ១៥០ តោននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងកាណាដា ២០០ តោននាំចេញទៅកាន់ទីផ្សារជប៉ុន និង ២០០ តោននាំចេញទៅកាន់ទីផ្សារអូស្ត្រាលី៕
បកប្រែដោយ Huyen Trang