នារសៀលថ្ងៃទី ១៥ មិថុនា នៅទីក្រុង Budapest ប្រទេសហុងគ្រី គណៈប្រតិភូជាង ៣០០ តំណាងសមាគមនារីមកពី ១៨ ប្រទេសអឺរ៉ុបបានចូលរួមវេទិកា “កំណត់តម្លៃវៀតណាមនៅបរទេសក្នុងយុគសម័យឌីជីថល និងបញ្ញាសិប្បនិមិត្ត” ដែលរៀបចំដោយវេទិកានារីវៀតណាមនៅអឺរ៉ុប និងឧបត្ថម្ភដោយស្ថានទូតវៀតណាមប្រចាំនៅហុងគ្រី។
ខុសពីវេទិកាដំបូងដែលធ្វើឡើងនៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៣ ព្រឹត្តិការណ៍ឆ្នាំនេះក៏បានពង្រីកសម្រាប់ស្ត្រី បុរស អាជីវករ និងបញ្ញវន្តផងដែរ។ នេះមិនត្រឹមតែជាឱកាសសម្រាប់សមាជិកាជួបប្រាស្រ័យ ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងជាកន្លែងសម្រាប់ពួកគេស្វែងយល់ និងឈានទៅមុខក្នុងដំណើរនៃការកំណត់តម្លៃវៀតណាមនៅលើផែនទីពិភពលោក។ លោក Bui Le Thai ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហុងគ្រីបានអះអាងថា ប្រធានបទ “កំណត់តម្លៃវៀតណាមនៅបរទេសក្នុងយុគសម័យឌីជីថល និងបញ្ញាសិប្បនិមិត្ត” មានអត្ថន័យខ្លាំងណាស់ នៅពេលដែលបញ្ញាសិប្បនិមិត្ត (AI) ផ្លាស់ប្តូរពិភពលោកជារៀងរាល់ថ្ងៃ។ ជនជាតិវៀតណាមនៅក្រៅប្រទេសត្រូវបញ្ជាក់អត្តសញ្ញាណរបស់ខ្លួន ទាំងភាសា និងវប្បធម៌ ដើម្បីធ្វើសមាហរណកម្មប៉ុន្តែមិនរលាយ។ ក្នុងបរិបទនោះ ស្ត្រីវៀតណាមនៅបរទេសគឺជាឯកអគ្គរដ្ឋទូតនាំមុខគេក្នុងដំណើរការនេះ។
បកប្រែដោយ Duy Hoan
Type the code from the image