រដ្ឋមន្ត្រីការបរទេសថៃ៖ បញ្ហាព្រំដែនថៃ-កម្ពុជា គួរតែដោះស្រាយដោយប្រទេសទាំងពីរខ្លួនឯង
លោក Maris Sangiampongsa រដ្ឋមន្ត្រីការបរទេសថៃ នារសៀលថ្ងៃទី ១១ មិថុនា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការទ្វេភាគីក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា បន្ទាប់ពីកិច្ចប្រជុំលើកទី ២ របស់គណៈប្រតិភូថៃក្នុងគណៈកម្មាធិការព្រំដែនចម្រុះ (JBC) ដែលបានប្រព្រឹត្តិទៅនាថ្ងៃដដែលនោះ។