លោក Donald Trump ប្រធានាធិបតីអាមេរិក និងលោក Xi Jinping ប្រធានរដ្ឋចិន នឹងជួបសន្ទនាតាមទូរស័ព្ទក្នុងពេលឆាប់ៗ
លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃទី ១ ខែមិថុនា បានឲ្យដឹងថា លោកជឿជាក់ថា លោក Donald Trump ប្រធានាធិបតីអាមេរិក និងលោក Xi Jinping ប្រធានរដ្ឋចិន នឹងជួបសន្ទនាតាមទូរស័ព្ទក្នុងពេលឆាប់ៗនេះ ដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្មរួមទាំងវិវាទលើប្រភេទរ៉ែសំខាន់ៗផងដែរ។