នាថ្ងៃទី ២១ ឧសភា ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុង Tehran រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានឲ្យដឹងថា ប្រទេសនេះកំពុងពិចារណាថា តើគួរបន្តចូលរួមកិច្ចចរចាដោយប្រយោលបន្ទាប់ជាមួយអាមេរិកឬអត់។ តាមនោះ ប្រទេសអ៊ីរ៉ង់កំពុងវាយតម្លៃថា តើការចរចាប្រកបដោយប្រសិទ្ធភាពអាចសម្រេចបានក្នុងការចរចារជុំថ្មីឬអត់ ដោយគិតទាំងកត្តាពេលវេលានិងទីតាំង។ គួរកត់សម្គាល់ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានបញ្ជាក់ថា ការទាមទាររបស់អាមេរិកនាពេលថ្មីៗនេះ គឺហួសហេតុនិងមិនអាចធ្វើទៅបាន។ ថ្វីត្បិតតែសម្រេចបានកិច្ចព្រមព្រៀងជាមួយអាមេរិកដែរឬទេ សកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅអ៊ីរ៉ង់នឹងដំណើរការបន្ត។

leftcenterrightdel
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi 

ចាប់ពីថ្ងៃទី ១២ មេសាដល់ថ្ងៃទី ១១ ឧសភា ក្រោមការសម្រុះសម្រួលរបស់ប្រទេសអូម៉ង់ អ៊ីរ៉ង់ និងអាមេរិកបានធ្វើការចរចាជាន់ខ្ពស់ចំនួន៤លើក ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ការចរចាចំនួនបីលើកដំបូងត្រូវបានភាគីទាំងពីរវាយតម្លៃថាមានលក្ខណៈស្ថាបនានិងវិជ្ជមាន។ ទោះជាយ៉ាងណាក៏ដោយ នៅចុងបញ្ចប់នៃការចរចាជុំទី៤ អ៊ីរ៉ង់បានទទួលស្គាល់ថា ការពិភាក្សាបានប្រឈមមុខនឹងបញ្ហាសាកល្បងនៅពេលដែលសហរដ្ឋអាមេរិកទាមទារឱ្យអ៊ីរ៉ង់បញ្ឈប់សកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន៕

តាម vovworld.vn