អាមេរិកពិចារណាធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយស៊ីរី
លោក Donald Trump ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី ១៤ ឧសភា បានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងពិចារណាលើការធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយប្រទេសស៊ីរី បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីបណ្តោះអាសន្ន លោក Ahmed Al-Sharaa នៅប្រទេសអារ៉ាប៊ីសាអូឌីត។