អាមេរិកបានបញ្ជាក់ថា ការចរចានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់នៅតែ “ដំណើរការល្អ"
កាលពីថ្ងៃទី ៧ ខែឧសភា លោក James David Vance អនុប្រធានាធិបតីអាមេរិក បានឲ្យដឹងថា ការចរចាជាមួយអ៊ីរ៉ង់នៅតែ “ដំណើរការល្អ" រហូតមកដល់ពេលនេះ ហើយភាគីទាំងពីរនៅតែព្យាយាមសម្រេចបានកិច្ចព្រមព្រៀងដែលជួយអ៊ីរ៉ង់ "ធ្វើសមាហរណកម្មឡើងវិញ" ទៅក្នុងសេដ្ឋកិច្ចពិភពលោក ខណៈពេលដែលបានការពារប្រទេសនេះ ជាម្ចាស់កម្មសិទ្ធិអាវុធនុយក្លេអ៊ែរ។