វៀតណាមជានិច្ចកាលគោរពច្បាប់អន្តរជាតិ និងគាំទ្រការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើសមុទ្រ
កប.អនឡាញ - នាព្រឹកថ្ងៃទី៥ ឧសភា សិក្ខាសាលាថ្នាក់តំបន់អំពីតួនាទីរបស់តុលាការអន្តរជាតិស្ដីពីច្បាប់សមុទ្រក្នុងការដោះស្រាយវិវាទដែលទាក់ទងនឹងច្បាប់សមុទ្រ ដោយក្រសួងការបរទេសវៀតណាមសហការជាមួយតុលាការអន្តរជាតិស្ដីពីច្បាប់សមុទ្រ (ITLOS) បានបើកនៅវិទ្យាស្ថានការទូតនៅទីក្រុងហាណូយ។
សិក្ខាសាលានេះមានការចូលរួមពីតំណាងចំនួន ៧ នាក់មកពី ITLOS រួមជាមួយនឹងប្រតិភូជាង ៧០ នាក់ដែលជាអ្នកជំនាញផ្នែកច្បាប់មកពី ១៥ ប្រទេសក្នុងតំបន់អាស៊ី។
    |
 |
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ ក្រសួងការបរទេសវៀតណាម) |
សិក្ខាសាលានេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាបន្តបន្ទាប់ដែលធ្វើឡើងនៅក្នុងតំបន់ជាច្រើននៅលើពិភពលោក ដើម្បីលើកកម្ពស់ការយល់ដឹងអំពីយន្តការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ អាស្រ័យហេតុនេះពិភាក្សាអំពីតួនាទីសំខាន់របស់ ITLOS ក្នុងការដោះស្រាយវិវាទដែលទាក់ទងនឹងការបកស្រាយ និងការអនុវត្តអនុសញ្ញា។
លោក Tomas Heidar ប្រធានតុលាការ ITLOS បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលវៀតណាមនិយាយរួម និងក្រសួងការបរទេសវៀតណាមនិយាយដោយឡែកដែលបានជួយគាំទ្រ និងរួមធ្វើការជាមួយ ITLOS ក្នុងការរៀបចំសិក្ខាសាលាថ្នាក់តំបន់លើកនេះនៅវៀតណាម។ វៀតណាមបានចូលរួមយ៉ាងសកម្មនៅក្នុងសន្និសីទអង្គការសហប្រជាជាតិលើកទី៣ ស្តីពីច្បាប់សមុទ្រ ហើយជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបានចុះហត្ថលេខា និងផ្តល់សច្ចាប័នលើអនុសញ្ញានេះ៕
បកប្រែដោយ Pham Diep