រុស្ស៊ី អ៊ុយក្រែន ត្រៀមខ្លួនសម្រាប់ដោះស្រាយជម្លោះតាមរយៈការសន្ទនា
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២២ មេសា នៅទីក្រុងម៉ូស្គូ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានឲ្យដឹងថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានសម្តែងនូវការត្រៀមខ្លួនជាស្រេចសម្រាប់ដោះស្រាយបញ្ហាជាមួយអ៊ុយក្រែនតាមរយៈការចរចា"ហើយសុច្ឆន្ទៈនេះត្រូវបានបញ្ជាក់សារជាថ្មីម្តងទៀត"។
ទោះជាយ៉ាងណាក៏ដោយ តំណាងវិមានក្រឹមឡាំងបានឲ្យដឹងថា បច្ចុប្បន្ននេះមិនមានផែនការជាក់លាក់ណាមួយសម្រាប់ការចរចាជាមួយអ៊ុយក្រែនស្តីពីការផ្អាកប្រតិបត្តិការយោធាប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនោះទេ។ លោក Peskov បានពន្យល់ថា លោកប្រធានាធិបតី Putin បានពន្យល់ពីភាពស្មុគស្មាញនៃប្រធានបទនេះកាលពីថ្ងៃទី ២១ ខែមេសា នៅពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មាន។ ជាពិសេស មេដឹកនាំរុស្ស៊ីបានសង្កត់ធ្ងន់ថា ទាក់ទងនឹងសំណើផ្អាកប្រតិបត្តិការយោធាសំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល អ៊ុយក្រែនគួរតែពិភាក្សាទ្វេភាគីជាមួយរុស្ស៊ី។ លោក Peskov បានបន្ថែមថា ប្រសិនបើអ៊ុយក្រែនត្រៀមខ្លួនជាស្រេច និងបើកចំហសម្រាប់ការចរចានោះ ចាំបាច់ត្រូវចាត់វិធានការដើម្បីដកចេញរាល់ឧបសគ្គផ្លូវច្បាប់ ចំពោះការចរចាជាមួយទីក្រុងម៉ូស្គូ។
    |
 |
លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង (រូបថត៖ IRNA/VNA) |
នៅខាងភាគីអ៊ុយក្រែនវិញ នាថ្ងៃដដែល លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានឲ្យដឹងថា ប្រទេសរបស់លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការសន្ទនាជាមួយរុស្ស៊ី "ក្នុងទម្រង់ទាំងអស់" បន្ទាប់ពីបទឈប់បាញ់ត្រូវបានបង្កើតឡើង ហើយរាល់ការពិភាក្សាលើកិច្ចព្រមព្រៀងសន្តិភាពអាចប្រព្រឹត្តទៅបានលុះត្រាតែការប្រយុទ្ធគ្នាបានបញ្ឈប់។
យោងតាមលោកប្រធានាធិបតី Zelensky គណៈប្រតិភូអ៊ុយក្រែននឹងធ្វើការពិភាក្សាលើបទឈប់បាញ់យ៉ាងពេញលេញ ឬមួយផ្នែក ជាមួយអាជ្ញាធរអង់គ្លេស បារាំង និងអាមេរិកនៅទីក្រុងឡុងដ៍ថ្ងៃទី ២៣ មេសា ៩ម៉ោងក្នុងស្រុក)។ ការពិភាក្សានេះ បានបន្តកិច្ចប្រជុំនៅក្នុងរដ្ឋធានីប៉ារីសរបស់ប្រទេសបារាំងកាលពីសប្តាហ៍មុន៕
តាម vovworld.vn