លោកនាយឧត្តមសេនីយ៍ Phan Van Giang សម្តែងនូវការដឹងគុណចំពោះអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ព
កប.អនឡាញ - ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ / ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥) នាព្រឹកថ្ងៃទី ២៣ ខែមេសា គណៈប្រតិភូនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសវៀតណាមដែលដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញទៅសួរសុខទុក្ខ និងសម្តែងការដឹងគុណជូនចំពោះអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ព។