leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang លើកទឹកចិត្តដល់កម្មាភិបាល វិស្វករ អ្នកជំនាញ និងកម្មករសាងសង់អាកាសយានដ្ឋានអន្តរជាតិ Long Thanh

រាយការណ៍ជូនលោកនាយឧត្តមសេនីយ៍ Phan Van Giang និងក្រុមបេសកកម្ម លោក Nguyen Tien Viet អគ្គនាយករងទទួលបន្ទុកអគ្គក្រុមហ៊ុនអាកាសយានដ្ឋានវៀតណាម (ACV) នាយកគណៈកម្មការគ្រប់គ្រងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ Long Thanh បានឲ្យដឹងថា៖ មកដល់ពេលនេះ អង្គភាពសាងសង់នានាបានប្រមូលផ្តុំអ្នកជំនាញ វិស្វករ កម្មករ កម្មការិនជិត ១ ម៉ឺននាក់ និងឧបការណ៍ជិត ៣,០០០ ដើម្បីពន្លឿនវិវឌ្ឍនភាពនៃសំណង់ ក្នុងគោលដៅបញ្ចប់គម្រោងក្នុងឆ្នាំ ២០២៥ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅដើមឆ្នាំ ២០២៦។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញត្រួតពិនិត្យគម្រោងសាងសង់អាកាសយានដ្ឋានអន្ដរជាតិ Long Thanh

លោកនាយឧត្តមសេនីយ៍ Phan Van Giang និងក្រុមបេសកកម្ម បានអញ្ជើញត្រួតពិនិត្យកញ្ចប់ដេញថ្លៃមួយចំនួន ហើយ​សួរសុខទុក្ខ និងលើកទឹកចិត្តដល់កម្មាភិបាល វិស្វករ អ្នកជំនាញ និងកម្មករដែលកំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិ Long Thanh។ លោករដ្ឋមន្ត្រីក្រសួងការពារប្រទេស បានចែករំលែកជាមួយកម្មាភិបាល យុទ្ធជន អង្គទ័ពលេខ ១២ និងប្រភេទទ័ពការពារអាកាស-ទ័ពជើងអាកាសអំពីការលំបាកពេល​ធ្វើ​ការ​ដោយ​អាកាសធាតុក្តៅ និងហុយដី ប៉ះពាល់ដល់សុខភាព។ ទន្ទឹមនឹងនោះ លោកសង្ឃឹមថា អង្គភាពកងទ័ពនឹងបញ្ចប់បានល្អនូវកញ្ចប់ដេញថ្លៃមួយចំនួនដែលបានប្រគល់ជូន។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ប្រគល់អំណោយ និងលើកទឹកចិត្តដល់កម្មាភិបាល និងវិស្វករនៃអង្គទ័ពលេខ ១២

ជួបពិភាក្សាជាមួយតំណាងអគ្គក្រុមហ៊ុន ACV អគ្គក្រុមហ៊ុនសំណង់ Truong Son អគ្គក្រុមហ៊ុនសំណង់អាកាសចរណ៍ ACC និងម្ចាស់ម៉ៅការ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្មាភិបាល  វិស្វករ និងកម្មករដែលកំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិ Long Thanh ហើយស្នើឱ្យអង្គភាពនានា ជាពិសេសអគ្គក្រុមហ៊ុនសំណង់ Truong Son និងអគ្គក្រុមហ៊ុនសំណង់អាកាសចរណ៍ ACC បន្តជម្នះការលំបាក និងអនុវត្ដបានល្អនូវកញ្ចប់ដេញថ្លៃរបស់គម្រោង​សាងសង់អាកាសយានដ្ឋានអន្តរជាតិ Long Thanh  និងធានាឲ្យបាននូវវឌ្ឍនភាព និងគុណភាពនៃសំណង់៕

បកប្រែដោយ Thanh Cong