មានប្រសាសន៍នៅក្នុងកម្មវិធីត្រួតពិនិត្យ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា៖ តាមរយៈការហ្វឹកហ្វឺនរួមនោះ ជាទូទៅ ផែន និងកងកម្លាំងចូលរួមការដង្ហែក្បួនព្យុះហយាត្រាទាំងកងទ័ព នគរបាល និងកងសេនាជន ធានាបាននូវគុណភាពល្អ។ ស្ថាប័ន និងអង្គភាពនានាត្រូវតែយកចិត្តទុកដាក់ជាពិសេសចំពោះទឹកមុខរបស់កងកម្លាំងក្នុងពេលធ្វើដង្ហែរក្បួនព្យុះហយាត្រា ដោយធានាពួកគេមានទឹកមុខរីករាយស្រស់ស្អាត គិតគូរលើការរៀបចំផែនឈរឆ្លាស់គ្នាឱ្យសមហេតុផលរវាងផែនកងទ័ព និងផែននគរបាល។ល។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ជូនអំណោយលើកទឹកចិត្តដល់កងកម្លាំងហ្វឹកហ្វឺនសម្រាប់ការដង្ហែក្បួនព្យុះហយាត្រា
leftcenterrightdel
ថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងក្រសួងនគរបាល ជូនអំណោយលើកទឹកចិត្តដល់កងកម្លាំងហ្វឹកហ្វឺនសម្រាប់ការដង្ហែក្បួនព្យុះហយាត្រា

លោករដ្ឋមន្ត្រីក្រសួងការពារប្រទេស បានណែនាំដល់មេបញ្ជាការអង្គភាពនានាគប្បីតែលើកទឹកចិត្តកងកម្លាំងបន្តខិតខំហ្វឹកហ្វឺន លើកកម្ពស់គុណភាព និងកំណត់ការប្តេជ្ញាចិត្ត ដើម្បីបំពេញភារកិច្ចដង្ហែក្បួនព្យុះហយាត្រាក្នុងព្រឹត្តិការណ៍នាពេលខាងមុខ។

ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកនាយឧត្តមសេនីយ៍ Luong Tam Quang ព្រមទាំងប្រតិភូនានាបានជូនអំណោយដល់កងកម្លាំងដែលចូលរួមដង្ហែក្បួនព្យុះហយាត្រា៕

បកប្រែដោយ Huyen Trang