នេះជាការល្បាតរួមគ្នាលើកដំបូងក្នុងឆ្នាំ ២០២៥ រវាងកងឆ្មាំសមុទ្រវៀតណាម និងកងឆ្មាំសមុទ្រចិននៅតំបន់សមុទ្រនេះ។ ការល្បាតរួមគ្នានេះ បានធ្វើឡើងពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែមេសា ឆ្លងកាត់ទីតាំងចំនួន ១៣  ដែលមានចម្ងាយ ២៥៥.៥ ម៉ាយ។

leftcenterrightdel
 
leftcenterrightdel
កងឆ្មាំសមុទ្រវៀតណាមចេញដំណើរទៅបំពេញបេសកកម្មល្បាតរួមគ្នា

ថ្លែងមុនពេលចេញដំណើរទៅបំពេញបេសកកម្មនោះ លោកវរសេនីយ៍ឯក Ngo The Trung  មេបញ្ជាការរង និងជានាយសេនាធិការនៃកងនាវាលេខ១១ បានអះអាងថា គោលបំណងនៃការល្បាតរួមគ្នានេះគឺរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខនៅឈូងសមុទ្រតុងកឹង អាស្រ័យហេតុនេះ រួមចំណែកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ  និងការយោគយល់គ្នារវាងកងឆ្មាំសមុទ្រនៃប្រទេសទាំងពីរវៀតណាមនិងចិន។ ការល្បាតរួមគ្នាក៏រួមចំណែកក្នុងការធ្វើនេសាទប្រកបដោយនិរន្តរភាព ព្រមទាំងឃោសនានិងអប់រំច្បាប់ដល់ប្រជានេសាទ លើកកម្ពស់សមត្ថភាព និងបទពិសោធន៍ដល់កម្មាភិបាល និងយុទ្ធជនក្នុងការអនុវត្តការងារ ស្របតាមបទប្បញ្ញត្តិប្រចាំឆ្នាំ...

leftcenterrightdel
 
leftcenterrightdel
នាវាកងឆ្មាំឆ្នេរសមុទ្រលេខ ៨០០៤  និងលេខ ៨០០៣ ចូលរួមល្បាតរួមគ្នា លើដែនទឹកជាប់នឹងខ្សែបែងចែកឈូងសមុទ្រតុងកឹង

ក្នុងដំណើរការបំពេញបេសកកម្មនេះ កងកម្លាំងឆ្មាំសមុទ្រនៃប្រទេសទាំងពីរអនុវត្ដសកម្មភាពល្បាតរួមគ្នាដូចជា៖ ការផ្លាស់ប្តូរយោបល់ ត្រួតពិនិត្យ និងតាមដានទូកនេសាទនៅក្នុងដែនទឹកជាប់នឹងខ្សែបែងចែកឈូងសមុទ្រតុងកឹង ផ្សព្វផ្សាយច្បាប់ដល់ប្រជានេសាទនិងសម្របសម្រួលក្នុងការស្វែងរក និង​​ជួយសង្គ្រោះនៅសមុទ្រ៕

បកប្រែដោយ Pham Diep