នាវាលេខ ០១៥ និងនាវាលេខ ០១៦ បញ្ចប់ដោយជោគជ័យនូវសកម្មភាពផ្លាស់ប្តូរ និងការធ្វើយាមល្បាតរួមជាមួយកងទ័ពជើងទឹកចិន
កប.អនឡាញ - នាព្រឹកថ្ងៃទី ១៩ ខែមេសា នាវាលេខ ០១៥ - Tran Hung Dao និងនាវាលេខ ០១៦ - Quang Trung (កងពលតូចលេខ ១៦២ តំបន់លេខ៤ កងទ័ពជើងទឹកប្រជាជនវៀតណាម) ជាមួយគណៈប្រតិភូកងទ័ពជើងទឹកប្រជាជនវៀតណាម ដែលដឹកនាំដោយលោកវរសេនីយ៍ឯក Do Minh មេបញ្ជាការរងតំបន់លេខ ៤ កងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលចតនៅកំពង់ផែ Khanh Hoa បញ្ចប់ដោយជោកជ័យនូវបណ្ដាសកម្មភាពក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី ៩ និងការយាមល្បាតរួមគ្នាលើកទី៣៨ នៅឈូងសមុទ្រតុងកឹង ជាមួយកងទ័ពជើងទឹកចិន។
ក្នុងកម្មវិធី កងនាវា ០១៥ និងនាវាលេខ០១៦ បានចូលចតនៅកំពង់ផែយោធា Beihai (ទីក្រុង Beihai ខេត្ត Guangxi ប្រទេសចិន) និងមានជំនួបរវាងមេបញ្ជាការកងនាវាយាមល្បាតនៃប្រទេសទាំងពីរ ហើយទៅទស្សនានាវា និងចូលរួមការប្រកួតកីឡាមិត្តភាព។
    |
 |
កម្មាភិបាល និងយុទ្ធជននៃតំបន់លេខ៤ កងទ័ពជើងទឹកប្រជាជនវៀតណាម ទទួលក្រុមបេសកកម្ម |
បន្ទាបពីបញ្ចប់នៃសកម្មភាពផ្លាស់ប្តូរ នាវាលេខ ០១៥ និងនាវាលេខ០១៦ បានចាកចេញពីកំពង់ផែយោធា Beihai ហើយរួមជាមួយនឹងនាវាលេខ៦២៨ និងនាវាលេខ៦៣០ (កងទ័ពជើងទឹកចិន) ធ្វើការយាមល្បាតរួមគ្នានៅឈូងសមុទ្រតុងកឹង ហ្វឹកហ្វឺនការបញ្ចេញសញ្ញាពន្លឺ ការស្វែងរកនិងសង្គ្រោះនៅសមុទ្រ។
ក្នុងដំណើរការ នាវាលេខ ០១៥ និងនាវាលេខ០១៦ បានរៀបចំការហ្វឹកហ្វឺន លើកកម្ពស់សមត្ថភាពបញ្ជាកិច្ចសហការ ការប្រើអាវុធនិងឧបករណ៍ទំនើបៗ ការដោះស្រាយស្ថានការណ៍នៅសមុទ្រ។ នៅក្នុងសន្និសីទដកបទពិសោធន៍ លោកវរសេនីយ៍ឯក Do Minh ប្រធានក្រុមបេសកកម្ម បានសង្កត់ធ្ងន់ថា សកម្មភាពផ្លាស់ប្ដូរ និងការយាមល្បាតរួមគ្នាទទួលបានជោគជ័យ សម្រេចបាននូវគោលដៅ និងតម្រូវការដែលបានកំណត់ ធានាសុវត្ថិភាពដាច់ខាត បន្សល់ទុកនូវចំណាប់អារម្មណ៍ល្អចំពោះកងទ័ពជើងទឹកចិន រួមចំណែកដល់ជោគជ័យរួមនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី ៩៕
បកប្រែដោយ Thuy Anh