នៅក្នុងកិច្ចប្រជុំនេះ កម្មាភិបាលនៃបញ្ជាការដ្ឋានតំបន់កងឆ្មាំសមុទ្រលេខ២ និងកងកម្លាំងការពារឆ្នេរសមុទ្រហ្វីលីពីនបានពិភាក្សាអំពីវិធីសាស្រ្ត និងរបៀបរៀបចំបញ្ជាការ និងការសម្របសម្រួលក្នុងការរៀបចំការស្វែងរកជួយសង្គ្រោះ ការបង្ការ និងពន្លត់អគ្គីភ័យរវាងនាវា CSB 8002 នៃបញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ ២ និងនាវា BRP Grabiela Silang នៃកម្លាំងការពារឆ្នេរសមុទ្រហ្វីលីពីន ដើម្បីធានាបាននូវការសម្រេចបាននូវគោលដៅ តម្រូវការ និងសុវត្ថិភាពជាដាច់ខាត។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Tran Quang Tuan មេបញ្ជាការកងឆ្មាំសមុទ្រតំបន់លេខ២ ទទួលជួបមេបញ្ជាការរងកងកម្លាំងការពារឆ្នេរសមុទ្រ​ហ្វីលីពីន
leftcenterrightdel
កម្មាភិបាលនៃបញ្ជាការដ្ឋានតំបន់កងឆ្មាំសមុទ្រលេខ​២ បានបង្ហាញផែនការរៀបចំហាត់សមរួមគ្នាស្តីពីការស្វែងរកជួយសង្គ្រោះ ការបង្ការនិងពន្លត់អគ្គិភ័យនៅសមុទ្រ
leftcenterrightdel
កម្មាភិបាលនៃបញ្ជាការដ្ឋានតំបន់កងឆ្មាំសមុទ្រលេខ២  និងកម្លាំងការពារឆ្នេរសមុទ្រហ្វីលីពីនបានឯកភាពគ្នាលើផែនការរៀបចំហាត់សមរួម
leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Tran Quang Tuan មេបញ្ជាការតំបន់កងឆ្មាំសមុទ្រលេខ​២ ប្រគល់វត្ថុអនុស្សាវរីយ៍ជូនគណៈប្រតិភូ នៃកងកម្លាំងការពារឆ្នេរសមុទ្រហ្វីលីពីន

គួររំលឹក នារសៀលថ្ងៃទី ១៤ មេសា លោកឧត្តមសេនីយ៍ត្រី Tran Quang Tuan មេបញ្ជាការតំបន់កងឆ្មាំសមុទ្រ២ បានជួបជាមួយឧត្តមនាវីទោ Joeeven L Fabul មេបញ្ជាការរងកងកម្លាំងការពារឆ្នេរ​សមុទ្រហ្វីលីពីន រួមជាមួយតំណាងស្ថានទូត និងការិយាល័យអនុព័ន្ធយោធាហ្វីលីពីនប្រចាំនៅវៀតណាម ចូលរួមសកម្មភាពក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍ក្នុងឱកាសដែលជាលើកទី ១ កងកម្លាំងការពារឆ្នេរសមុទ្រហ្វីលីពីនបញ្ចូននាវាមកទស្សនកិច្ច និងជួបប្រាស្រ័យមិត្តភាពជាមួយបញ្ជាការដ្ឋានតំបន់កងឆ្មាំសមុទ្រលេខ២៕

បកប្រែដោយ Thanh Cong