leftcenterrightdel
នាវាលេខ ០១៥-Tran Hung Dao និងនាវាលេខ ០១៦-Quang Trung ចូលចតនៅកំពង់ផែយោធា Beihai

ទទួលស្វាគមន៍ក្រុមបេសកកម្មកងទ័ពជើងទឹកប្រជាជនវៀតណាមមានលោកវរសេនីយ៍ឯក  Zhao Yan Yu មេបញ្ជាការ និងលោកវរសេនីយ៍ឯក Wang Tao ប្រធាននយោបាយនៃកងនាវាចម្បាំងបំពាក់មីស៊ីល កងទ័ពជើងទឹកចិន។

លោកវរសេនីយ៍ឯក Zhao Yan Yu និងលោកវរសេនីយ៍ឯក Wang Tao ជឿជាក់យ៉ាងមុតមាំថា ដោយមានការរៀបចំយ៉ាងហ្មត់ចត់ពីភាគីទាំងពីរ សកម្មភាពជួបប្រាស្រ័យនិងការយាមល្បាតរួមគ្នានឹងទទួលបានជោគជ័យ រួមចំណែកពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការ ការយល់ដឹងគ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ព និងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។

leftcenterrightdel
លោកវរសេនីយ៍ឯក Zhao Yan Yu ទទួលស្វាគមន៍លោកវរសេនីយ៍ឯក Do Minh និងក្រុមបេសកកម្ម

លោកវរសេនីយ៍ឯក Do Minh បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះ រួមចំណែកអនុវត្ដទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងរដ្ឋទាំងពីរក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខឱ្យកាន់តែប្រសិទ្ធភាព​ថែមទៀត។ លោកវរសេនីយ៍ឯក Do Minh ជឿជាក់យ៉ាងមុតមាំថា ភាគីទាំងពីរនឹងសហការយ៉ាងជិតស្និទ្ធ ដើម្បីបញ្ចប់ដោយជោគជ័យនូវខ្លឹមសារនៃជំនួបប្រាស្រ័យនៅកំពង់ផែ និងការយាមល្បាតរួមគ្នាជាមួយកងទ័ពជើងទឹកចិននៅឈូងសមុទ្រ​តុងកឹង លើកទី ៣៨។

leftcenterrightdel
ប្រតិភូទាំងពីរថតរូបជាអនុស្សាវរីយ៍ 

តាមផែនការ ភាគីទាំងពីរនឹងរៀបចំការប្រកួតកីឡានិងទស្សនានាវា ព្រមទាំងឯកភាពគ្នាលើផែនការរៀបចំពិធីរាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរអំពីខ្លឹមសារនៃជំនួបប្រាស្រ័យ និងការរៀបចំការយាមល្បាតរួម។

បកប្រែដោយ Pham Diep