leftcenterrightdel
កម្មាភិបាល និងយុទ្ធជននៃតំបន់លេខ៤ កងទ័ពជើងទឹក ជូនដំណើរក្រុមបេសកកម្ម

តាមគម្រោងចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៩ ខែមេសា ក្រុមនាវានៃកងទ័ពជើងទឹកវៀតណាមនឹងចូលរួមសកម្មភាពដូចខាងក្រោម៖ ការបញ្ជូននាវាចូលចតនៅកំពង់ផែយោធា Beihai (ខេត្តក្វាងស៊ី ប្រទេសចិន) ពិធីទទួលស្វាគមន៍នាវា ការជួបប្រាស្រ័យរវាងមេបញ្ជាការក្រុមនាវាចរនៃកងទ័ពជើងទឹកទាំងពីរ ការប្រកួតកីឡាមិត្តភាព ការទស្សនានាវារបស់គ្នាទៅវិញទៅមក ការធ្វើយាមល្បាតរួមលើកទី៣៨។ល។

ក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី ៩ នាវាលេខ០១៥ នាវាលេខ០១៦ និងក្រុមបេសកកម្មនៃកងទ័ពជើងទឹកវៀតណាមនឹងចូលរួមសកម្មភាពផ្លាស់ប្តូរ និងធ្វើការយាមល្បាតរួមនៅឈូងសមុទ្រតុងកឹង ក្នុងបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកវៀតណាម និងកងទ័ពជើងទឹកចិន៕

បកប្រែដោយ Thanh Cong