អាស្រ័យហេតុនេះ រួមចំណែកក្នុងការគ្រប់គ្រង និងការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពទឹកដី និងសន្តិសុខព្រំដែនជាតិ ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងចិន កសាងខ្សែព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព និងអភិវឌ្ឍន៍ ឆ្លើយតបតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី។

ប៉ុស្តិ៍ការពារព្រំដែន Son Vi ជាអង្គភាពដែលទទួលបន្ទុកគ្រប់គ្រងបន្ទាត់ខ្សែព្រំដែនគោកជាប់ខេត្តចំនួនពីររបស់ចិតគឺខេត្ត Yunnan និង Guangxi ដែលមានប្រវែង ១៧.៤៥៧ គីឡូម៉ែត្រ ក្នុងនោះមានបង្គោលចំនួន ៣៥  បង្គោល។ អង្គភាពទទួលបន្ទុកគ្រប់គ្រងឃុំ Son Vi ក្នុងនោះមានភូមិចំនួន ១៩ (ភូមិជាប់ព្រំដែនចំនួន ៩) មានជនជាតិចំនួន ១០ រស់នៅជាមួយគ្នា ក្នុងនោះជនជាតិ Mong មានចំនួន ៨០%។ កម្រិតអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ឃុំនៅមានកម្រិតទាបនៅឡើយ អត្រាគ្រួសារក្រីក្រជាមធ្យមរបស់មូលដ្ឋានមានលើសពី ៦០%។

ក្នុងប៉ុន្មានឆ្នាំកន្លងមក ដោយមានការយកចិត្តទុកដាក់ពីបក្ស រដ្ឋ ស្ថានភាពសេដ្ឋកិច្ចសង្គមមានការអភិវឌ្ឍជាបណ្តើរៗ ហើយជីវភាពរស់នៅរបស់ប្រជាជនមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ទោះជាយ៉ាងណាក៏ដោយ ក្នុងដំណើរការអភិវឌ្ឍន៍ ឃុំក៏ជួបប្រទះនឹងការលំបាក និងបញ្ហាប្រឈមជាច្រើនដូចជា៖ ភូមិសាស្ដ្រព្រៃភ្នំដ៏គ្រោះថ្នាក់ កម្រិតអប់រំមិនស្មើគ្នា ហើយការងារការពារជាតិ សន្តិសុខ កិច្ចការបរទេស និងការពារព្រំដែនកាន់តែកើនឡើង ខណៈដែលកងកម្លាំងតាមព្រំដែននៅមានកម្រិត  និងការងារគ្រប់គ្រងនៅតំបន់ធំទូលាយ...

leftcenterrightdel
ប៉ុស្តិ៍ការពារព្រំដែន Son Vi កងទ័ពការពារព្រំដែនខេត្ដ Ha Giang សម្របសម្រួលជាមួយកម្លាំងការពារព្រំដែនរបស់ចិន រៀបចំការល្បាតរួមគ្នានៅតាមតំបន់ព្រំដែន

ដោយយល់ឃើញពីភារកិច្ចខាងលើនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក គណៈកម្មាធិការបក្ស គណៈបញ្ជាការប៉ុស្តិ៍ការពារព្រំដែន Son Vi តែងតែប្រកាន់ខ្ជាប់នូវទស្សនៈ គោលការណ៍ និងគោលនយោបាយការបរទេសរបស់បក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ដើម្បីអនុវត្តបានល្អនូវកិច្ចការបរទេសការពារព្រំដែន ហើយចាត់ទុកថា នេះជាដំណោះស្រាយដ៏សំខាន់ដែលរួមចំណែកការពារសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន  ការពារអធិបតេយ្យភាពជាតិ និងកសាងចំណងសាមគ្គីភាព និងមិត្តភាពរវាងកងកម្លាំងសន្តិសុខ អាជ្ញាធរមូលដ្ឋាន និងប្រជាជននៅសងខាងព្រំដែន។  ដូច្នេះ កិច្ចការបរទេសការពារព្រំដែនទទួលបានការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង អធិបតេយ្យភាពជាតិ និងបង្គោលព្រំដែនគោកត្រូវបានរក្សាយ៉ាងរឹងមាំ  ហើយសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គមនៅតាមតំបន់ព្រំដែនមានស្ថិរភាព។ ព្រមទាំង ទំនាក់ទំនងមិត្តភាព និងប្រពៃណីរវាងមូលដ្ឋានទាំងសងខាងព្រំដែនត្រូវបានបង្កើនជាបន្ដបន្ទាប់ ការចងសម្ព័ន្ធមេត្រីភាព ការផ្លាស់ប្តូរវប្បធម៌ និងសួរសុខទុក្ខសាច់ញាតិ និងការឆ្លងព្រំដែនត្រូវបានរក្សាយ៉ាងតឹងរ៉ឹង និងស្របតាមច្បាប់។

អង្គភាពក៏បានសហការយ៉ាងល្អជាមួយកងកម្លាំងគ្រប់គ្រង និងការពារព្រំដែននៃប្រទេសជិតខាង ដើម្បីរៀបចំការល្បាតទ្វេភាគី  ល្បាតរួមគ្នា ត្រួតពិនិត្យ និងអនុវត្តច្បាប់នៅតាមតំបន់ព្រំដែន ជាពិសេសការសម្របសម្រួលជាមួយកងកម្លាំងការពារព្រំដែនប្រទេសចិន ដើម្បីរៀបចំការល្បាតពេលយប់ អនុវត្តច្បាប់នៅតាមតំបន់ព្រំដែន និងដោះស្រាយទាន់ពេលនូវហេតុការណ៍ដែលកើតឡើងនៅតាមតំបន់ព្រំដែន។ អាស្រ័យ​លើ​នេះ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ទប់ស្កាត់ការឆ្លងដែនខុសច្បាប់ បង្ការនិងទប់ស្កាត់ការរាតត្បាត និងដោះស្រាយបញ្ហាការធ្វើចំណាកស្រុកដោយសេរី និងអាពាហ៍ពិពាហ៍មិនបានចុះសំបុត្រក្នុងតំបន់ព្រំដែន ... អនុវត្ដប្រកបដោយប្រសិទ្ធភាពនូវការផ្ដល់យោបល់ជូនថ្នាក់លើក្នុងការរៀបចំកម្មវិធីផ្លាស់ប្តូរយោយល់ ចងសម្ព័ន្ធមេត្រីភាពនៅសងខាងព្រំដែនដូចជា៖ “ការជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម - ចិន” “ព្រំដែនពោរពេញទៅដោយមិត្តភាព” រួមទាំងសហការជាមួយអង្គការមហាជននៅមូលដ្ឋានរៀបចំចងសម្ព័ន្ធមេត្រីភាពរវាងតំបន់លំនៅដ្ឋាននៅសងខាងព្រំដែន។

លោកវរសេនីយ៍ត្រី Nguyen Cong Son នាយប៉ុស្តិ៍ការពារព្រំដែន Son Vi បានឲ្យដឹងថា៖ “ដោយកំណត់យ៉ាងច្បាស់អំពីសារៈសំខាន់នៃកិច្ចការបរទេសផ្នែកការពារព្រំដែនក្នុងដំណាក់កាលសមាហរណកម្មនិងអភិវឌ្ឍន៍នោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្មាភិបាលនិងយុទ្ធជនរបស់អង្គភាពតែងតែលើកកំពស់ប្រសិទ្ធភាពនៃកិច្ចការបរទេស ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្លាំងការពារព្រំដែនរបស់ចិន។ អង្គភាពបានអនុវត្តសកម្មភាពជាច្រើនដូចជា៖ ចងសម្ព័ន្ធមេត្រីភាពជាមួយ "ប៉ុស្ដិ៍មិត្តភាព ព្រំដែនសន្តិភាព" និងបង្កើនការផ្លាស់ប្តូរយោបល់អំពីកិច្ចការនយោបាយ... អាស្រ័យលើសកម្មភាពទាំងនេះ  ភាគីទាំងពីរបានដោះស្រាយយ៉ាងល្អនូវរាល់បញ្ហាដែលកើតឡើងនៅតំបន់ព្រំដែន ច្រកទ្វារព្រំដែន ស្របតាមឯកសារច្បាប់ចំនួនបីស្តីពីការគ្រប់គ្រង និងការពារព្រំដែនគោករវាងវៀតណាម និងចិន។

ជាពិសេស ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មានទាន់ពេលវេលា ហើយអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវខ្សែទូរស័ព្ទទាន់ហេតុការណ៍ក្នុងការដោះស្រាយបញ្ហាដែលកើតឡើងនៅតាមព្រំដែន និងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។ អាស្រ័យហេតុនេះ ការរំលោភច្បាប់ និងពលរដ្ឋឆ្លងដែនខុសច្បាប់បានថយចុះគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ តាមរយៈខ្សែទូរស័ព្ទទាន់ហេតុការណ៍នេះ ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងគ្រប់គ្រង និងការពារព្រំដែននៃភាគីទាំងពីរកាន់តែមានការរីកចម្រើនយ៉ាងខ្លាំង។

លើសពីនេះ អង្គភាពក៏រក្សាទំនាក់ទំនងជាប្រចាំ និងផ្លាស់ប្តូរបទពិសោធន៍ក្នុងការគ្រប់គ្រង និងការពារព្រំដែន។ អាស្រ័យហេតុនេះ រួមចំណែកពង្រឹងស្មារតីសាមគ្គីភាព មិត្តភាព ទំនុកចិត្ត ការយល់ដឹងគ្នា និងការគាំទ្រគ្នាទៅវិញទៅមកក្នុងការអនុវត្តភារកិច្ចការពារអធិបតេយ្យភាព និងសន្តិសុខព្រំដែន ក្នុងគោលបំណងកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។

នាពេលខាងមុខ អង្គភាពបន្តរក្សាទំនាក់ទំនងល្អរវាងកងកម្លាំងនៃប្រទេសទាំងពីរក្នុងការគ្រប់គ្រងព្រំដែន។ ជាពិសេស ផ្តោតលើការដឹកនាំអនុវត្តឲ្យបានគ្រប់ជ្រុងជ្រោយលើគ្រប់ទិដ្ឋភាព  ក្នុងនោះ យកចិត្តទុកដាក់លើកិច្ចការបរទេសផ្នែកការពារព្រំដែន ក្តាប់ស្ថានការណ៍ឲ្យបានទាន់ពេល កុំឱ្យមានភាពអសកម្ម ឬ កើតឡើងជាយថហេតុក្នុងគ្រប់ស្ថានភាព រួមចំណែកការពារយ៉ាងរឹងមាំនូវបូរណភាពទឹកដី និងព្រំដែនរបស់មាតុភូមិ៕

បកប្រែដោយ Pham Diep