ក្នុងជំនួបនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុន SYRE  វិនិយោគនិងអភិវឌ្ឍវិស័យវាយនភណ្ឌ កាត់ដេរ ក្នុងទិសដៅបៃតង និងនិរន្តរភាពនៅវៀតណាម។ សម្ព័ន្ធក្រុមហ៊ុន SYRE គួរតែប្រើប្រាស់ថាមពលអគ្គិសនីស្អាត និងវត្ថុធាតុដើមស្អាត ហើយកាត់បន្ថយការបំភាយឧស្ម័នទៅក្នុងបរិស្ថាន ជាពិសេសប្រើប្រាស់សំណល់អេតចាយពីវាយនភណ្ឌ កាត់ដេរ របស់វៀតណាម ដើម្បីផលិត។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោកស្រី Susanna Campbell ប្រធានសម្ព័ន្ធក្រុមហ៊ុន SYRE

លោកស្រី​ប្រធានសម្ព័ន្ធក្រុមហ៊ុន SYRE   ឲ្យដឹងថា នាពេលថ្មីៗនេះ សម្ព័ន្ធក្រុមហ៊ុនកំពុងជំរុញការវិនិយោគនៅក្នុងទីផ្សារបរទេស ក្នុងនោះផ្តល់អាទិភាពដល់ការផ្លាស់ប្តូរបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។ ជាពិសេស ឧស្សាហកម្មវាយនភណ្ឌ កាត់ដេរ ត្រូវតែផ្លាស់ប្តូរ និងកាត់បន្ថយការបំភាយឧស្ម័នដល់បរិស្ថាន។ លោកស្រី Susanna Campbell សង្ឃឹមថា នឹងសហការគ្នាដើម្បីធ្វើឱ្យវៀតណាមក្លាយជាមជ្ឈមណ្ឌលនៃប្រព័ន្ធអេកូឡូស៊ីវាយនភណ្ឌ កាត់ដេរសកល។

ថ្នាក់ដឹកនាំ SYRE ជឿជាក់ថា វៀតណាមនឹងក្លាយជាដៃគូដ៏រឹងមាំរបស់ SYRE ក្នុងតំបន់។ ទន្ទឹមនឹងនោះ ការផ្លាស់ប្តូរពណ៌បៃតងកំពុងកើតឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាម ជាទីតាំងយុទ្ធសាស្ត្រដែលសម្ព័ន្ធក្រុមហ៊ុនបានជ្រើសរើស។ 

លោកនាយករដ្ឋមន្ត្រីវៀតណាម បានមានប្រសាសន៍ថា វៀតណាមកំពុងអនុវត្តយ៉ាងសកម្មនូវថាមពលបៃតង សេដ្ឋកិច្ចរាងជារង្វង់ និងវត្ថុធាតុដើមបៃតងសម្រាប់វិស័យកាត់ដេរ។ ព្រមទាំងលើកទឹកចិត្តអ្នកវិនិយោគបរទេសចូលមកវិនិយោគក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ព្រមទាំង​ត្រៀមខ្លួនជួយគាំទ្រសម្ព័ន្ធក្រុមហ៊ុន SYRE វិនិយោគមានប្រសិទ្ធភាពនៅវៀតណាម។

បកប្រែដោយ Pham Diep