អង្គសិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងក្រសួងការបរទេស ថ្នាក់ដឹកនាំស្ថាប័ន ក្រសួង និងអង្គភាព ព្រមទាំងអតីតយុទ្ធជនបដិវត្តន៍ផងដែរ។ ជាពិសេស អង្គសិក្ខាសាលានេះក៏មានការចូលរួមពីសាក្សីប្រវត្តិសាស្ត្រ មិត្តភ័ក្តិអន្តរជាតិ អ្នកជំនាញ និងអ្នកស្រាវជ្រាវ ព្រមទាំងអ្នកដែលគាំទ្រវៀតណាមក្នុងការតស៊ូរំដោះជាតិ ជំនះផលវិបាកនៃសង្គ្រាម លើកកំពស់ទំនាក់ទំនងវៀតណាម-អាមេរិក និងការកសាង និងអភិវឌ្ឍន៍ប្រទេសឡើងវិញ។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋវៀតណាមថ្លែងក្នុងសិក្ខាសាលា

សិក្ខាសាលានេះត្រូវបានធ្វើឡើងដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ រួមមានពីរផ្នែក៖ ការទូតវៀតណាម និងជ័យជំនះប្រវត្តិសាស្ត្រ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ និងតួនាទីរបស់ការទូតក្នុងការជំរុញការសន្ទនា ការដោះស្រាយជម្លោះ និងស្ថាបនាសន្តិភាពក្នុងស្ថានភាពបច្ចុប្បន្ន។ អង្គសិក្ខាសាលាអន្តរជាតិ គឺជាព្រឹត្តិការណ៍ជាក់ស្តែងក្នុងការប្រារព្ធខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ។ 

ការទូតផ្សាភ្ជាប់ជាមួយយោធា និងការប្រមូលកម្លាំងរួម

ថ្លែងសុន្ទរកថាបើកសិក្ខាសាលា លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានរំលឹកឡើងវិញនូវសមិទ្ធិផលសំខាន់ៗនៃការទូតវៀតណាមក្នុងប៉ុន្មានទសវត្សរ៍កន្លងមក រួមទាំងការរួមចំណែកចំពោះជ័យជំនះជាប្រវត្តិសាស្ត្រកាលពី ៥០ ឆ្នាំមុន ដែលបានបញ្ចប់សង្រ្គាមដ៏យូរលង់ បង្រួបបង្រួមជាតិ បើកយុគសម័យឯករាជ្យ សន្តិភាព និងអភិវឌ្ឍន៍។ ក្នុងដំណើរនោះ ការទូតដើរតួនាទីយ៉ាងសំខាន់។ ការទូតផ្សាភ្ជាប់ជាមួយយោធា និងនយោបាយ «ប្រយុទ្ធផង និងចរចាផង» ប្រមូលកម្លាំងរួមរបស់ប្រទេសជាតិ។ ទន្ទឹមនឹងនោះ ការទូតបានឆ្លៀតយក និងអំពាវនាវការគាំទ្រអន្តរជាតិពីបណ្តាប្រទេសសង្គមនិយម និងរណសិរ្សអន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងស្មារតីទំនាក់ទំនងសន្ដិភាព និងស្និទ្ធស្នាលគ្នា ទោះបីជាស្ថិតក្នុងសម័យសង្រ្គាមក៏ដោយ ក៏ការទូតវៀតណាមបានពង្រីកទំនាក់ទំនងការបរទេស  ព្រមទាំងឈានចូលដំណើរការផ្សះផ្សា ជាមួយប្រទេសដែលបានធ្វើសង្គ្រាមនៅវៀតណាម។

leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមសិក្ខាសាលា

លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស បានសង្កត់ធ្ងន់ថា ពីមេរៀនក្នុងការតស៊ូដើម្បីបង្រួបបង្រួមជាតិ វៀតណាមនឹងចូលរួមយ៉ាងសកម្មក្នុងការកសាង និងការពារសណ្តាប់ធ្នាប់អន្តរជាតិដោយយុត្តិធម៌ ដោយ​យោងតាមច្បាប់អន្តរជាតិ បង្កើនការរួមចំណែករបស់វៀតណាមក្នុងការធានាសន្តិសុខ និងការស្ថាបនាសន្តិភាពក្នុងពិភព​លោក​។

ថ្លែងក្នុងអង្គសិក្ខាសាលា លោកឧត្តមសេនីយ៍ឯក Phung Si Tan អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម បានអះអាងថា ជ័យជំនះនៅនិទាឃរដូវឆ្នាំ ១៩៧៥ ជាពិសេសជ័យជំនះជាប្រវត្តិសាស្ត្រនៃយុទ្ធនាការហូជីមិញ បានអះអាងជាថ្មីម្តងទៀតនូវយុទ្ធវិធី ការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្ដវៀតណាម។ ក្នុងនោះ ការតស៊ូផ្នែកយោធាផ្សាភ្ជាប់ជាមួយនឹងការតស៊ូផ្នែកការទូត គឺជាលក្ខណៈពិសេសមួយក្នុងប្រវត្តិសាស្ត្រនៃសង្គ្រាមបដិវត្តន៍វៀតណាម។ ពាក់កណ្តាលសតវត្សរ៍បានកន្លងផុតទៅហើយ ការផ្សាភ្ជាប់រវាងការតស៊ូផ្នែកយោធាជាមួយនឹងការតស៊ូផ្នែកការទូតនៅតែមានគុណតម្លៃអំពីទ្រឹស្តី និងជាក់ស្តែង។ ផ្សាភ្ជាប់ការពារជាតិជាមួយការទូត ការទូតជាមួយការការពារជាតិក្នុងសម័យសមាហរណកម្ម និងអភិវឌ្ឍន៍នាពេលបច្ចុប្បន្ននេះ ដើម្បីការពារយ៉ាងរឹងមាំនូវមាតុភូមិសង្គមនិយមវៀតណាមតាំងពីដើមរៀងមក និងពីចម្ងាយ។ ព្រមទាំងរក្សាគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគី ធ្វើពិពិធកម្ម ហើយត្រៀមខ្លួនធ្វើជាមិត្ត និងដៃគូដែលគួរឲ្យទុកចិត្តនៃប្រទេសទាំងអស់ក្នុងសហគមន៍អន្តរជាតិ។ អនុវត្តគោលនយោបាយការពារជាតិប្រកបដោយសន្តិភាព ស្វ័យការពារ សហប្រតិបត្តិការជាមួយប្រទេសផ្សេងៗ ដើម្បីលើកកម្ពស់សន្តិភាព ការសន្ទនា ទប់ស្កាត់សង្គ្រាម និងអភិវឌ្ឍរួមគ្នា។

កសាងទំនុកចិត្ត និងបន្យល់ទុកចំណាប់អារម្មណ៍ល្អសម្រាប់សហគមន៍អន្តរជាតិ

សម័យប្រជុំពិភាក្សា បានបញ្ជាក់ច្បាស់ពីការតស៊ូផ្នែកការទូតសម្រាប់ដំណើរការរំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ។ អាស្រ័យហេតុនេះ បញ្ជាក់ពីតួនាទី និងការរួមចំណែករបស់ផ្នែកការទូតក្នុងការតស៊ូ ការពារ និងកសាងមាតុភូមិ ក៏ដូចជាក្នុងការជំរុញកិច្ចសន្ទនា និងការដោះស្រាយជម្លោះ ដោយសន្តិវិធីក្នុងស្ថានភាពបច្ចុប្បន្ន។ អាស្រ័យហេតុនេះ ដកបទពិសោធន៍ មេរៀន ព្រមទាំងសង្កត់ធ្ងន់លើតួនាទីត្រួសត្រាយនៃកិច្ចការបរទេសក្នុងការរក្សាបរិយាកាសសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងលើកកំពស់កិត្យានុភាពរបស់ប្រទេសជាតិក្នុងយុគសម័យរីកចម្រើនថ្មី។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋវៀតណាមថតរូបជាមួយប្រតិភូទាំងឡាយ

សារមួយក្នុងវីដេអូនៅសិក្ខាសាលា លោកស្រី Nguyen Thi Binh អតីតអនុប្រធានរដ្ឋវៀតណាម បានលើកឡើងអំពីមេរៀនការទូតកាលពីអតីតកាលអាចអនុវត្តបានក្នុងបរិបទការទូតបច្ចុប្បន្ន ក្នុងនោះគឺលើកកម្ពស់ប្រពៃណីឲ្យតំលៃលើទំនាក់ទំនងអន្តរជាតិ និងសាមគ្គីភាពអន្តរជាតិ។ យោងតាមលោកស្រី  Nguyen Thi Binh៖ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ យើងបានផ្សះផ្សាសង្គ្រាម ហើយមានគោលការណ៍ណែនាំ គោលនយោបាយត្រឹមត្រូវក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងនោះការធ្វើសមាហរណកម្មអន្តរជាតិគឺជាកិច្ចការសំខាន់។  វៀតណាមបានបង្កើតទំនាក់ទំនងជាមួយប្រទេសជាច្រើនក្នុងពិភពលោក ហើយទំនាក់ទំនងទាំងនេះកំពុងអភិវឌ្ឍន៍កាន់តែខ្លាំងឡើង រួមទាំងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងទាំងនយោបាយ សេដ្ឋកិច្ច ... ការទូតក្នុងស្ថានភាពថ្មីដើរតួនាទីយ៉ាងសំខាន់កាន់តែខ្លាំងឡើង។ យើងបន្តឱ្យតម្លៃលើទំនាក់ទំនងអន្តរជាតិ និងសាមគ្គីភាពអន្តរជាតិ។

យោងតាមលោកស្រី Latana Siharaj  ភារធារីស្ថានទូតឡាវប្រចាំវៀតណាម ដោយមានតួនាទីត្រួសត្រាយ និងបត់បែននៃការទូតវៀតណាមក្នុងសម័យក្រោយសង្គ្រាម វៀតណាមបានរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើគោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាព និងផលប្រយោជន៍ស្របច្បាប់របស់ភាគីនានា ជាពិសេសបញ្ហាព្រំដែនក្រោយសង្គ្រាម។  ការទូតវៀតណាមដើរតួនាទីបំបែកឯកោ ពង្រីកទំនាក់ទំនងការបរទេស អនុវត្តទំនាក់ទំនងការទូតរវាងប្រជាជន និងប្រជាជន កិច្ចសន្ទនាទ្វេភាគី និងពហុភាគី កសាងទំនុកចិត្ត និងបន្យល់ទុកចំណាប់អារម្មណ៍ល្អសម្រាប់មិត្តអន្តរជាតិ។ តាមរយៈការធ្វើប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងមួយសហរដ្ឋអាមេរិក និងក្លាយជាសមាជិកនៃអង្គការពហុភាគីដូចជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី វៀតណាមបានបង្ហាញឲ្យឃើញថា "ការទូតអាចបើកទ្វារឆ្ពោះទៅរកការអភិវឌ្ឍន៍ឥតឈប់ឈរ" ។

មេរៀនពីទំនាក់ទំនងវៀតណាម-អាមេរិក

ថ្លែងក្នុងសិក្ខាសាលា លោកស្រី Virginia Foote អនុប្រធានសភាពាណិជ្ជកម្មអាមេរិក (AMCHAM) នៅវៀតណាម បានអះអាងថា ការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហរដ្ឋអាមេរិក គឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ អ្នកការទូត ក្រសួងការពារជាតិ និងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរបានសហការគ្នាដោះស្រាយផលវិបាកនៃសង្គ្រាម និងកសាងសន្តិភាព។ ភាគីទាំងពីរបានជំរុញកិច្ចសហប្រតិបត្តិការ និងចុះហត្ថលេខា និងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី។ ក្រោយសង្គ្រាម ប្រទេសទាំងពីរបានកសាងទំនាក់ទំនងរឹងមាំ  ដោយការសហការគ្នាជំរុញកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច បំពេញបន្ថែមគ្នាទៅវិញទៅមក និងរួមគ្នាកសាងទំនុកចិត្ត។ លោកស្រី Virginia Foote បានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវបន្តឆ្លងកាត់បញ្ហាប្រឈមនានា ដើម្បីពង្រីកទំនាក់ទំនង និងបង្កើនការយល់ដឹងបន្ថែមទៀតរវាងប្រជាជននៃប្រទេសទាំងពីរ។

តាមរយៈវីដេអូខាងលើនេះ លោក Tim Rieser បានសំដែងនូវភាពសប្បាយរីករាយដោយឃើញថា លទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងការជម្នះផលវិបាកនៃសង្គ្រាមរវាងប្រទេសទាំងពីរ ធ្វើជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ជំរុញទំនាក់ទំនងកិច្ច​សហប្រតិបត្តិការដ៏ល្អដូចសព្វថ្ងៃនេះ។

រីឯលោក John McAuliff នាយកប្រតិបត្តិនៃមូលនិធិផ្សះផ្សា និងអភិវឌ្ឍន៍ បានលើកឡើងថា “គ្មាននរណាម្នាក់គិតថា វៀតណាមនឹងទទួលបានជោគជ័យ” ក្នុងការក្លាយជាប្រទេសដែលមានតួនាទីកាន់តែកើនឡើងលើពិភពលោក ក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយអាមេរិក។ វៀតណាមគួរតែប្រើប្រាស់តួនាទីរបស់ខ្លួនឱ្យបានល្អតាមរយៈក្រសួងការបរទេស និងក្រសួងការពារប្រទេស ដើម្បីបង្កើនទំនុកចិត្តផ្នែកនយោបាយ ពង្រឹងទំនាក់ទំនងការទូតប្រជាជននិងប្រជាជន និងបង្ហាញឲ្យពិភពលោកឃើញនូវសមិទ្ធិផលនៃដំណើរការផ្លាស់ថ្មី ជាពិសេសផ្នែកសេដ្ឋកិច្ចយ៉ាងដូចម្ដេច។ វៀតណាមពិតជាអាចបង្កើនតួនាទី និងសំឡេងរបស់ខ្លួនក្នុងបញ្ហាអន្តរជាតិ ដូចជាការចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

បកប្រែដោយ Pham Diep