ក្នុងដំណើរទស្សនកិច្ចនេះ លោក Nguyen Manh Cuong បានជួបពិភាក្សាការងារជាមួយលោក Russ Jalichandra អនុរដ្ឋមន្ត្រីក្រសួងការបរទេសថៃ និងជួបជាមួយថ្នាក់ដឹកនាំគណបក្សនយោបាយធំៗរបស់ថៃ រួមមានគណបក្សភឿថៃ (Pheu Thai) និងគណបក្សប្រជាធិបតេយ្យ។

leftcenterrightdel
លោក Nguyen Manh Cuong និងលោក Russ Jalichandra ជាមួយប្រតិភូដែលចូលរួមជំនួប (រូបថត៖ baoquocte.vn)

នៅក្នុងជំនួបជាមួយលោកអនុរដ្ឋមន្ត្រីការបរទេសថៃ ភាគីទាំងពីរបានឯកភាពសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នគ្រប់គ្រង និងធុរកិច្ចទេសចរណ៍ដើម្បីតភ្ជាប់គោលដៅទេសចរណ៍ និងចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ហើយពិចារណាលើលទ្ធភាពនៃការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគំនិតផ្តួចផ្តើមតភ្ជាប់ទេសចរណ៍ក្នុងតំបន់អាស៊ាន ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីក្រៅតំបន់។

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំគណបក្សនយោបាយថៃ ភាគីទាំងពីរបានអះអាងថា ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការតាមរយៈបណ្តាញរដ្ឋ រដ្ឋាភិបាល និងរដ្ឋសភា កិច្ចសហប្រតិបត្តិការតាមរយៈបណ្តាញបក្សនៃប្រទេសទាំងពីរគឺជាទំនាក់ទំនងការទូតដ៏សំខាន់ រួមចំណែកលើកកម្ពស់ការយល់ដឹង កសាងទំនុកចិត្ត និងការធ្វើឲ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ៕

បកប្រែដោយ Thuy Anh