អញ្ជើញចូលរួមជំនួប មានលោក Marc E. Knapper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម។

លោក Do Hung Viet អនុរដ្ឋមន្ត្រីបានអះអាងថា វៀតណាមមានបំណងចង់បន្តអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយអាមេរិកឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងស្របតាមផលប្រយោជន៍របស់ប្រជាជន និងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ។ លោកអនុរដ្ឋមន្ត្រីមានការសោកស្ដាយដែលសហរដ្ឋអាមេរិកបានដាក់ពន្ធខ្ពស់ចំពោះប្រទេសវៀតណាម។ លោកបានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចរបស់វៀតណាម និងសហរដ្ឋអាមេរិក មានការបំពេញបន្ថែមខ្ពស់ ព្រមទាំងអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដើម្បីលើកឡើងវិធានការជាក់លាក់ដើម្បីជួយទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគី អភិវឌ្ឍប្រកបដោយស្ថិរភាព និងយូរអង្វែង នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់អ្នកប្រើប្រាស់ ក៏ដូចជាសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។

leftcenterrightdel
លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេស ទទួលជួបលោក Sean Kotaro O'Neill មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកនាយកដ្ឋានអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្រសួងការបរទេសសហរដ្ឋអាមេរិក (រូបថត៖ ក្រសួងការបរទេស)

លោក Sean Kotaro O'Neill បានឯកភាពជាមួយនឹងការវាយតម្លៃរបស់លោក Do Hung Viet អនុរដ្ឋមន្ត្រី អំពីការអភិវឌ្ឍជាវិជ្ជមាន និងគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនង វៀតណាម-សហរដ្ឋអាមេរិក ដោយសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកវាយតម្លៃខ្ពស់ចំពោះតួនាទី និងកិត្យានុភាពរបស់វៀតណាមក្នុងតំបន់ ហើយអះអាងថា សហរដ្ឋអាមេរិកមានបំណងចង់បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីអនុវត្តក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាព៕

បកប្រែដោយ Huyen Trang