leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងលោក Olivier Brochet ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម

លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា បារាំងជាសមាជិកដំបូងគេនៃសហភាពអឺរ៉ុប (EU) ក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់វៀតណាម នេះជាសក្ខីភាពដ៏រស់រវើកដែលថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបារាំង។ លោកអគ្គលេខាបក្សបានស្នើឲ្យបារាំងក្នុងនាមជាសមាជិកសំខាន់មួយ និងមានសំឡេងនៅ EU នោះ នឹងជំរុញទំនាក់ទំនងវៀតណាម-EU ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។ ដោយសម្តែងការពេញចិត្តចំពោះការវិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងវៀតណាម-បារាំងនាពេលថ្មីៗនេះ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ លោកអគ្គលេខាបក្សមានប្រសាសន៍ថា ភាគីទាំងពីរត្រូវបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីរក្សា និងពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ទន្ទឹមនឹងនោះជំរុញពាណិជ្ជកម្មទ្វេភាគីយ៉ាងខ្លាំងក្លា និងបើកទីផ្សារសម្រាប់គ្នាទៅវិញទៅមក ជាពិសេសក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹងការលំបាក បញ្ហាប្រឈម និងការប្រកួតប្រជែងពាណិជ្ជកម្មអន្តរជាតិ។ លោកអគ្គលេខាបក្ស បានឯកភាពជាមួយសំណើរបស់លោក Olivier Brochet  ឯកអគ្គរដ្ឋទូត ស្តីពីការអនុវត្តប្រកបដោយប្រសិទ្ធភាព និងទាញយកបានល្អនូវឱកាសដ៏ធំធេងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមានឧត្តមភាពរបស់ភាគីទាំងពីរ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន ថាមពលកកើតឡើងវិញ ថាមពលបៃតង វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការច្នៃប្រឌិត លំហអាកាស ការបណ្តុះបណ្តាលធនធានមនុស្សគុណភាពខ្ពស់ ...

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ទទួលជួបលោក Olivier Brochet ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម

លោក Olivier Brochet ឯកអគ្គរដ្ឋទូត បានអបអរសាទរវៀតណាមចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងស្វាហាប់ និងសង្កត់ធ្ងន់ថា បារាំងមានបំណងបន្តរួមដំណើរជាមួយវៀតណាមលើដំណើរការអភិវឌ្ឍន៍ថ្មីនាពេលខាងមុខ។ លោក Olivier Brochet ឯកអគ្គរដ្ឋទូត អះអាងថា វៀតណាមជាដៃគូអាទិភាពសំខាន់មួយរបស់បារាំងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ដោយយល់ស្របនឹងប្រសាសន៍របស់លោក To Lam អគ្គលេខាបក្ស ស្តីពីសារៈសំខាន់នៃកិច្ចព្រមព្រៀងគាំរពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) សម្រាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ នោះ លោក Olivier Brochet ឯកអគ្គរដ្ឋទូត បានឲ្យដឹងថា លោកនឹងជំរុញឱ្យរដ្ឋសភាបារាំងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះនាពេពឆាប់ៗ ក៏ដូចជាជំរុញឱ្យគណៈកម្មការអឺរ៉ុបឆាប់ដក “កាតលឿង” ស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានច្បាប់គ្រប់គ្រង (IUU) ចំពោះការនាំចេញជលផលរបស់វៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោក To Lam អគ្គលេខាបក្ស និងលោក Olivier Brochet ឯកអគ្គរដ្ឋទូត បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគី និងអង្គការអន្តរជាតិ លើកកម្ពស់ពហុភាគីនិយម ការគោរពច្បាប់អន្តរជាតិ និងដោះស្រាយបញ្ហាប្រឈមសកល។ អំពីបញ្ហាសមុទ្រខាងកើត លោក Olivier Brochet ឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា បារាំង និង EU គាំទ្រគោលជំហររបស់វៀតណាម និងអាស៊ាន ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានគោរពតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) រួមចំណែករក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍ក្នុងតំបន់៕

បកប្រែដោយ Thanh Cong