លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពសហប្រតិបត្តិការធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពរបស់មូលនិធិជាមួយដៃគូវៀតណាម ក្នុងនោះមានសហគ្រាសរដ្ឋ និងឯកជនផងដែរ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទទួលជួបលោក Jeffrey Perlman (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យមូលនិធិបន្តឧបត្ថម្ភប្រភពដើមទុន និងបន្តវិនិយោគនៅវៀតណាមលើទំហំធំជាង ទូលំទូលាយ និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពជាងមុន ព្រមទាំងគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍគម្រោង Ho Tram នៅខេត្ត Ba Ria-Vung Tau អនុវត្តផ្លូវល្បឿនលឿន Ho Tram - អាកាសយានដ្ឋាន Long Thanh ឲ្យបានឆាប់ៗ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ផ្លូវល្បឿនលឿននេះមានសារៈសំខាន់ក្នុងការលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយគុណភាពខ្ពស់ និងបណ្តាវិស័យសេវាកម្មឧបត្ថម្ភ។

រីឯអគ្គនាយកនៃមូលនិធិវិនិយោគ បានអះអាងថា វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដ៏សំខាន់បំផុតទាំងប្រាំរបស់មូលនិធិនេះ។ យោងតាមលោក Jeffrey David Perlman ធុរកិច្ចអាមេរិកចាត់ទុកវៀតណាមជាដៃគូដ៏គួរឱ្យទុកចិត្តបំផុត ហើយជឿជាក់លើសក្តានុពល និងទស្សនវិស័យរយៈពេលវែងរបស់វៀតណាម។ Warburg Pincus តែងតែត្រៀមខ្លួនជាស្រេចផ្តល់យោបល់ និងផ្តល់ដំណោះស្រាយដែលមានអត្ថប្រយោជន៍ទៅវិញទៅមកលើពន្ធដាររវាងប្រទេសទាំងពីរ វៀតណាម-អាមេរិក រួមចំណែកយ៉ាងសកម្មដល់ទំនាក់ទំនងវៀតណាម-អាមេរិក៕

បកប្រែដោយ Thanh Cong