វត្តមានរបស់លោក Kuol Deng Rau ប្រធានរដ្ឋបាលតំបន់ Abyei និងលោក Kon Manyiet Matiok រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ និងសាធារណការ បានផ្តល់ការលើកទឹកចិត្តយ៉ាងខ្លាំងដល់យុទ្ធជនមួកខៀវវៀតណាមដែលឈរជើងនៅទីនោះ។

លោក Kuol Deng Rau ប្រធានរដ្ឋបាលតំបន់ Abyei បានសង្កត់ធ្ងន់ថា “ផ្លូវដ៏សំខាន់ទាំងនេះ គឺជាច្រករបៀងយុទ្ធសាស្ត្រសម្រាប់ប្រជាជនដើម្បីទទួលបានសេវាកម្មសំខាន់ៗ និងជំរុញការអភិវឌ្ឍ​សេដ្ឋកិច្ច។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងក្រសួងការពារប្រទេសវៀតណាម ដែលបានបញ្ជូនកងកម្លាំងពិសេសមកជួយប្រទេសរបស់យើង”។

leftcenterrightdel
ថ្នាក់ដឹកនាំតំបន់ Abyei បានសម្តែងការជឿទុកចិត្ត និងការរំពឹងទុកចំពោះវឌ្ឍនភាព និងគុណភាពនៃផ្លូវដ៏សំខាន់ដែលអនុវត្តដោយ​យុទ្ធជន​មួកខៀវ​វៀតណាម

ចំណែក លោករដ្ឋមន្ត្រី Kon Manyiet Matiok បានសរសើរគុណភាពនៃសំណង់នេះ ដែល​បាន​ថ្លែង​ថា “ខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងចំពោះក្រុមវិស្វកម្មលេខ៤វៀតណាម ចំពោះជំនាញបច្ចេកទេសរបស់ពួកគេ និងការប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះស្តង់ដារសុវត្ថិភាព និងបច្ចេកទេសខ្ពស់បំផុតរបស់អង្គការសហប្រជាជាតិ។ ក្នុងស្ថានភាពអាកាសធាតុអាក្រក់ ការលះបង់ដ៏មិនចេះនឿយហត់របស់មិត្តវៀតណាមក្នុងការរក្សាវឌ្ឍនភាព និងគុណភាពនៃផ្លូវថ្នល់គឺពិតជាគួរឱ្យសរសើរណាស់”។

ដើម្បីឆ្លើយតបទៅនឹងការរំពឹងទុករបស់មូលដ្ឋាន កម្មាភិបាលបញ្ជាការនៃក្រុមវិស្វកម្មលេខ ៤ តែងតែមានវត្តមាននៅនឹងកន្លែង ដើម្បីត្រួតពិនិត្យយ៉ាងដិតដល់នូវដំណាក់កាលសាងសង់នីមួយៗ។ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អង្គភាព លោកវរសេនីយ៍ទោ Tran Thanh Son អនុប្រធានក្រុមវិស្វកម្មលេខ ៤ នៃប្រទេសវៀតណាម បានសង្កត់ធ្ងន់ថា៖ «ដោយមានស្មារតីប្តេជ្ញាចិត្តជំនះការលំបាក់នោះ» យើងកំពុងប្រណាំងប្រជែងនឹងពេលវេលា។ ទោះបីជាការងារនេះកំពុងត្រូវបានអនុវត្តជាបន្ទាន់ ហើយមិនទាន់បានបញ្ចប់ទាំងស្រុងក៏ដោយ ក៏​គោលដៅនៃការធានាចរាចរណ៍ដែលមានសុវត្ថិភាពទាំងស្រុងសម្រាប់យានយន្តត្រូវតែសម្រេចបានជាមិនខាន»។

ដោយឯកភាពនឹងការប្តេជ្ញាចិត្តនេះ លោកវរសេនីយ៍ទោ Nguyen Van Cong   ប្រធាននយោបាយនៃក្រុមវិស្វកម្មលេខ ៤ បានចែករំលែកថា៖ « មួយ​ម៉ែត្រៗនៃផ្លូវដែល​បានសម្រេចជាគឺជាការសន្យារបស់វៀតណាមចំពោះសហគមន៍អន្តរជាតិ។ យើងធ្វើការដើម្បីសន្តិភាព និងការអភិវឌ្ឍរបស់ប្រជាជននៅទីនេះ»។

ទាក់ទងនឹងដំណោះស្រាយបច្ចេកទេស លោកវរសេនីយ៍ទោ Vu Dinh Quy អនុប្រធានក្រុមវិស្វកម្មលេខ ៤ នៃប្រទេសវៀតណាម បាននិយាយថា អង្គភាពកំពុងអនុវត្តដំណោះស្រាយកម្រិតខ្ពស់ដើម្បីដោះស្រាយការខូចខាតបន្ទាប់ពីរដូវវស្សា។ «តម្រូវការគឺត្រូវលឿន ប៉ុន្តែមាននិរន្តរភាព។ យើងកំពុងផ្តោតលើការពង្រឹងគ្រឹះដីទន់ខ្សោយ ដោយដោះស្រាយតំបន់ដែលធ្លាប់មានភក់ជ្រាំ និងធាយានយន្តធ្វើចរាចរណ៍ដែលមានស្ថិរភាព»។

តាមបណ្តោយផ្លូវដែលតភ្ជាប់ពី Banton ទៅ Anthony និង Angok វាងាយស្រួលក្នុងការមើលឃើញស្នាមញញឹមដ៏រីករាយរបស់ប្រជាជនក្នុងតំបន់។ នៅពេលណាដែលមានរ៉ូឡូកិនដីឆ្លងកាត់នោះ ក្មេងៗគ្រវីដៃ ហើយម្តាយៗតាមដានដោយក្តីសង្ឃឹមអំ​ពីអនាគតដែលលែងមានការកាត់ផ្តាច់ដោយហេដ្ឋារចនាសម្ព័ន្ធមិនល្អទៀតហើយ។

នៅការដ្ឋានសំណង់ លោកវរសេនីយ៍ទោ Nguyen Dinh Viet មេបញ្ជាការក្រុមសាងសង់ស្ពាន និងផ្លូវថ្នល់ ជាអង្គភាពទទួលខុសត្រូវដោយផ្ទាល់ចំពោះគម្រោងនេះ - បានចែករំលែកថា៖ «ដោយឃើញសេចក្តីរីករាយរបស់ប្រជាជននៅទីនេះ ភាពនឿហត់ក្រោមក្រោមកម្តៅ ៤០°C ហាក់ដូចជាបាត់រលាយទៅវិញ។ មនុស្សជាច្រើនដែលឆ្លងកាត់បានឈប់ហើយចាប់ដៃយើង ហើយនិយាយថា 'អរគុណវៀតណាម'។ នោះគឺជាការលើកទឹកចិត្តសម្រាប់យើងក្នុងការបញ្ចប់គម្រោងនេះឱ្យបានឆាប់ ដើម្បីឱ្យប្រជាជនអាចបន្តការជួញដូរនៅឆ្នាំថ្មី»។

ឥឡូវនេះ ផ្លូវទាំងនេះបានក្លាយជាច្រករបៀងនៃក្តីសង្ឃឹម និងការរស់ឡើវិញ។ ផ្លូវរាប់ម៉ាយដែលបានផ្លាស់ប្តូរជារៀងរាល់ថ្ងៃ គឺជាភស្តុតាងនៃភាពវៃឆ្លាត និងឆន្ទៈដ៏មុតមាំរបស់យុទ្ធជនមួកខៀវវៀតណាម ជាអ្នកនាំសារសន្តិភាព ដែលកំពុងបង្កើតក្តីសង្ឃឹមនៅក្នុងតំបន់ព្រំដែនដាច់ស្រយាល Abyei៕

បកប្រែដោយ Duy Hoan