លោក He Wei ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសវៀតណាម បានវាយតម្លៃថា ឆ្នាំ២០២៥ ជាឆ្នាំដ៏មានអត្ថន័យ ដែលទំនាក់ទំនងទ្វេភាគីអភិវឌ្ឍគួរឲ្យចាប់អារម្មណ៍ ខណៈដែលភាគីទាំងពីរកំពុងអនុវត្តយ៉ាងសកម្មនូវទស្សនៈរួមដែលបានកំណត់ដោយថ្នាក់ដឹកនាំជាន់ខ្ពស់ និងអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការបរទេសរវាងប្រទេសទាំងពីរ។
យោងតាមលោក He Wei ចំណុចលេចធ្លោនៃឆ្នាំ២០២៥ គឺដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរ។ នៅក្នុងបរិបទនៃស្ថានភាពអន្តរជាតិមានវិវឌ្ឍដ៏ស្មុគស្មាញ លោក He Wei បានបញ្ជាក់ថា ប្រទេសចិន និងវៀតណាម នឹងបន្តពង្រឹងកិច្ចសហការ និងជម្រុញគំនិតផ្តួចផ្តើមសកលស្តីពីការអភិវឌ្ឍ សន្តិសុខ អរិយធម៌ និងអភិបាលកិច្ច រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី២០២៦ លោក He Wei បានផ្ញើសារជូនពរដល់ប្រជាជនវៀតណាម ហើយសម្តែងនូវទំនុកចិត្តថា វៀតណាមនឹងរៀបចំដោយជោគជ័យនូវមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ព្រមទាំងអះអាងថា ទីភ្នាក់ងារសារព័ត៌មាននៃប្រទេសទាំងពីរនឹងបន្តជាស្ពានដ៏សំខាន់ រួមចំណែកពូនជ្រំមិត្តភាពជាប្រពៃណីរវាងវៀតណាម និងចិន៕
បកប្រែដោយ Thanh Cong
Type the code from the image