យោងតាមក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ក្រុមសិស្សដែលចូលរួមក្នុងការប្រឡងអន្តរជាតិ បានឈ្នះពានរង្វាន់អន្តរជាតិចំនួន ៤៣៤ គ្រឿង រួមទាំងមេដាយមាស ១៣២ គ្រឿង មេដាយប្រាក់ ១៦៩ គ្រឿង មេដាយសំរិទ្ធ ១៣៣ គ្រឿង និងវិញ្ញាបនបត្រសរសើរជាច្រើន។

នៅក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ប្រទេសវៀតណាមមានក្រុមចំនួន ៧ បានចូលរួមការប្រឡងអូឡាំពិកថ្នាក់តំបន់ និងអន្តរជាតិ ក្នុងនោះ សិស្សទាំង ៣៧ នាក់ទទួលបានពានរង្វាន់ រួមទាំងមេដាយមាស ១៣ គ្រឿង មេដាយប្រាក់ ១៦ គ្រឿង និងមេដាយសំរិទ្ធ ៨ គ្រឿង។

leftcenterrightdel
លោក Pham Minh Chinh និងសិស្សដែលទទួលបានពានរង្វាន់អន្តរជាតិ (រូបថត៖ vnanet.vn)

នៅក្នុងជំនួបនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសម្ដែងនូវមោទនភាពចំពោះសិស្សដែលបានឈ្នះពានរង្វាន់អន្តរជាតិ។

ក្នុងរយៈពេលខាងមុខ ដើម្បីអនុវត្តដោយជោគជ័យនូវគោលការណ៍ និងគោលនយោបាយរបស់បក្ស និងរដ្ឋស្តីពីការអភិវឌ្ឍធនធានមនុស្ស លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួង ស្ថាប័ន និងមូលដ្ឋានបន្តយកចិត្តទុកដាក់ដល់ការអប់រំ និងការបណ្តុះបណ្តាល។ ជាពិសេស ផ្ដោតលើការស្វែងរក ការបណ្តុះបណ្តាល និងការអភិវឌ្ឍសិស្សដែលមានទេពកោសល្យ ហើយលើកទឹកចិត្តសិស្សក្នុងការសិក្សារៀនសូត្រ និងការច្នៃប្រឌិត។ ស្ថាប័នពាក់ព័ន្ធត្រូវផ្តោតលើការជ្រើសរើសគ្រូបង្រៀនដែលមានទេពកោសល្យ និងមានបទពិសោធន៍ ដើម្បីបណ្តុះបណ្តាលសិស្សដែលមានទេពកោសល្យ។

លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា សិស្សទាំងឡាយនឹងបន្តខិតខំប្រឹងប្រែងសិស្ស សម្រេចបានលទ្ធផលល្អកាន់តែច្រើនក្នុងការសិក្សា ចូលរួមចំណែកកសាងប្រទេសវៀតណាមឲ្យកាន់តែរីកចម្រើន និងវិបុលភាព៕

បកប្រែដោយ Thuy Anh