ការតាំងពិព័រណ៍ "មាគ៌ាបដិវត្តន៍ - សមមិត្តហូជីមិញនៅប្រទេសចិន" ត្រូវបានធ្វើឡើងនៅទីក្រុងឆុងឈីង។
កប.អនឡាញ - តាមរយៈរូបថតឯកសារប្រវត្តិសាស្ត្រ និងរូបភាពបណ្ណសារដ៏មានតម្លៃ ជាង ២៣០ នោះ ការតាំងពិព័រណ៍នេះបានបង្កើតឡើងវិញយ៉ាងរស់រវើកអំពីជីវិតបដិវត្តន៍របស់លោកប្រធានហូជីមិញ។
ពិធីបើកការតាំងពិព័រណ៍ "មាគ៌ាបដិវត្តន៍ - សមមិត្តហូជីមិញនៅប្រទេសចិន" បានធ្វើឡើងកាលពីថ្ងៃទី ២៣ ខែធ្នូ នៅទីស្នាក់ការនៃសារមន្ទីរប្រវត្តិសាស្ត្របដិវត្តន៍។
    |
 |
|
ទិដ្ឋភាពនៃពិធីបើក។ រូបថត៖ baoquocte.vn |
តាមរយៈរូបថតឯកសារប្រវត្តិសាស្ត្រជាង និងរូបភាពបណ្ណសារដ៏មានតម្លៃ ២៣០ នោះ ការតាំងពិព័រណ៍នេះបានបង្កើតឡើងវិញយ៉ាងរស់រវើកអំពីជីវិតបដិវត្តន៍របស់លោកប្រធានហូជីមិញ ខណៈពេលដែលឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដនូវដំណាក់កាលប្រវត្តិសាស្ត្រពិសេសមួយនៅក្នុងទំនាក់ទំនងវៀតណាម-ចិន។
ក្នុងអំឡុងពេលអាជីពបដិវត្តន៍របស់ខ្លួន លោកប្រធានហូជីមិញ បានទៅប្រទេសចិនច្រើនដងសម្រាប់សកម្មភាពបដិវត្តន៍ រួមទាំងពេលវេលាដ៏សំខាន់មួយនៅភូមិហុងយ៉ាន ទីក្រុងឆុងឈីង ជាទីតាំងនៃស្នងការដ្ឋានភាគខាងត្បូង នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងការិយាល័យតំណាងកងទ័ពផ្លូវទីប្រាំបីនៅទីក្រុងឆុងឈីង។
នៅខាងក្រៅការតាំងពិព័រណ៍នេះ សារមន្ទីរប្រវត្តិសាស្ត្របដិវត្តន៍ហុងយ៉ាន សហការជាមួយស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុងឆុងឈីង បានចេញបង្ហាញផលិតផលកាហ្វេមួយឈ្មោះថា "ជាសមមិត្តផង និងជាបងប្អូនផង" ដែលផលិតពីគ្រាប់កាហ្វេ Robusta ពី Buon Ma Thuot ប្រទេសវៀតណាម និងទឹកដោះក្របីពីខេត្តឆុងឈីង។ តាមរយៈផលិតផលនេះ ភាគីទាំងពីរសង្ឃឹមថានឹងចូលរួមចំណែកក្នុងការផ្សព្វផ្សាយតម្លៃវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីទៅកាន់ប្រជាជននៅភាគខាងលិចប្រទេសចិន៕
បកប្រែដោយ Duy Hoan