មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រី បានបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះលើកទីបីនៃឆ្នាំ APEC ២០២៧ របស់វៀតណាម គឺជាកិត្តិយសដ៏ធំធេង និងជាការទទួលខុសត្រូវអន្តរជាតិដ៏សំខាន់មួយ។ នេះបង្ហាញពីការជឿទុកចិត្ត និងទំនុកចិត្តខ្ពស់ដែលបណ្តាខឿនសេដ្ឋកិច្ចជាសមាជិកសម្រាប់វៀតណាម ក្នុងបរិបទនៃការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ។

leftcenterrightdel
សមាជិកនៃអនុគណៈកម្មាធិការឃោសនា និងវប្បធម៌ APEC ឆ្នាំ ២០២៧

លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការងារឃោសនា និងវប្បធម៌ដើរតួនាទីនាំមុខគេ និងជាឱកាសមាសមួយដើម្បីផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីរូបភាពវៀតណាមផ្លាស់ថ្មី ស្វាហាប់ ពោរពេញទៅដោយអត្តសញ្ញាណ និងរាក់ទាក់ចំពោះមិត្តភក្តិអន្តរជាតិ។ ជោគជ័យនៃការងារនេះគឺជាគន្លឹះក្នុងការបង្កើតចំណាប់អារម្មណ៍យ៉ាងខ្លាំងអំពីប្រទេសវៀតណាមមួយដែលសកម្ម វិជ្ជមាន និងមានទំនួលខុសត្រូវនៅក្នុងសហគមន៍អន្តរជាតិ។

នៅក្នុងកិច្ចប្រជុំនេះ សមាជិកនៃអនុគណៈកម្មាធិការបានចូលរួមចំណែកផ្តល់យោបល់សំខាន់ៗជាច្រើនទៅក្នុងសេចក្តីព្រាងផែនទីបង្ហាញផ្លូវការងារ និងចាត់ទុកថាវៀតណាមបានមានបទពិសោធន៍ក្នុងការរៀបចំឆ្នាំ APEC ២០០៦ និង ២០១៧ ដើម្បីរៀបចំការងារឃោសនា និងវប្បធម៌ប្រកបដោយប្រសិទ្ធភាពក្នុងឆ្នាំ APEC ២០២៧៕

បកប្រែដោយ Huyen Trang