វៀតណាមបង្ហាញជំហរនៅក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ានស្តីពីស្ថានភាពកម្ពុជា-ថៃ
កប.អនឡាញ - នៅថ្ងៃទី ២២ ខែធ្នូ កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ានស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃត្រូវបានធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ដោយមានការអនុញ្ញាតពី Le Hoai Trung រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Dang Hoang Giang អនុរដ្ឋមន្ត្រីការបរទេសវៀតណាម បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ។
    |
 |
|
លោក Dang Hoang Giang អនុរដ្ឋមន្ត្រីការបរទេស វៀតណាម ដឹកនាំគណៈប្រតិភូវៀតណាមដែលចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ានស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ |
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក Dang Hoang Giang អនុរដ្ឋមន្ត្រីក្រសួងការបរទេស ប្រធានគណៈប្រតិភូវៀតណាម បានវាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំទាន់ពេលវេលារបស់ប្រទេសម៉ាឡេស៊ី ដោយចាត់ទុកថាវាជាការរួមចំណែកដ៏សំខាន់ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងរបស់ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងតួនាទីជាប្រធានអាស៊ាននៅឆ្នាំ ២០២៥ ដើម្បីគាំទ្រកម្ពុជា និងថៃក្នុងការស្វែងរកដំណោះស្រាយរយៈពេលវែងសម្រាប់សន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់។ វៀតណាមគាំទ្រតួនាទីជាដឹកនាំប្រកបដោយភាពសកម្ម ស្ថិរភាព និងមានប្រសិទ្ធភាពរបស់ប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ាន។
ដោយសារការវិវឌ្ឍដ៏ស្មុគស្មាញក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ លោកអនុរដ្ឋមន្ត្រីវៀតណាមបានចែករំលែកការព្រួយបារម្ភយ៉ាងខ្លាំងរបស់វៀតណាមអំពីស្ថានភាព និងផលប៉ះពាល់អវិជ្ជមានរបស់វាមិនត្រឹមតែលើទំនាក់ទំនងទ្វេភាគី និងប្រជាជនកម្ពុជា និងថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើផលប៉ះពាល់ធ្ងន់ធ្ងរលើសាមគ្គីភាព តួនាទីមជ្ឈភាព និងកិត្យានុភាពរបស់អាស៊ានផងដែរ។ លោកអនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកកម្ពស់ស្មារតីសាមគ្គីភាព សកម្មភាពរួម និងការទទួលខុសត្រូវក្នុងអាស៊ានលើបញ្ហាទាក់ទងនឹងសន្តិភាព និងសន្តិសុខក្នុងតំបន់។
    |
 |
|
«កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ានស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ។ |
វៀតណាមស្វាគមន៍ចំពោះសុច្ឆន្ទៈរបស់កម្ពុជា និងថៃ ដូចដែលបានបង្ហាញដោយការសន្យានានាដែលបានសម្រេច រួមទាំងកិច្ចព្រមព្រៀងថ្ងៃទី ២៨ ខែកក្កដា សេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរថ្ងៃទី ២៦ ខែតុលា និងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏ដូចជាសំណើបទឈប់បាញ់ថ្មីដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំ។ លោកអនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមអំពាវនាវឱ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់ ជៀសវាងការប្រើប្រាស់កម្លាំង អនុវត្តយ៉ាងពេញលេញនូវការកាសន្យានានាដែលបានសម្រេច និងដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) និងសម្តែងក្តីសង្ឃឹមថាភាគីទាំងពីរនឹងសម្រេចបានកិច្ចព្រមព្រៀងបទឈប់បាញ់ក្នុងពេលឆាប់ៗនេះ។
លោកអនុរដ្ឋមន្ត្រីបានបញ្ជាក់ពីភាពត្រៀមខ្លួនរបស់វៀតណាមក្នុងការបន្តគាំទ្រយ៉ាងសកម្ម និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសអាស៊ាន ដើម្បីលើកកម្ពស់គំនិតផ្តួចផ្តើម និងវិធីសាស្រ្តសមស្របនៅក្នុងអាស៊ាន រួមទាំងការពង្រីកតួនាទីរបស់យន្តការសម្របសម្រួលអាស៊ានដែលមានស្រាប់ ដើម្បីជួយកម្ពុជា និងថៃស្តារសន្តិភាពឡើងវិញយ៉ាងឆាប់រហ័ស និងធ្វើឱ្យទំនាក់ទំនងមានស្ថិរភាព។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ ប្រទេសម៉ាឡេស៊ី ក្នុងនាមប្រទេសអាស៊ាន បានចេញសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ស្តីពីខ្លឹមសារនៃការពិភាក្សានៅក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ានស្តីពីស្ថានភាពនៅកម្ពុជា និងថៃ ដោយកត់សម្គាល់ថា កម្ពុជា និងថៃ បន្តការពិភាក្សាអំពីបទឈប់បាញ់ ហើយនឹងកោះប្រជុំគណៈកម្មាធិការព្រំដែនទូទៅ នៅថ្ងៃទី ២៤ ខែធ្នូ ដើម្បីពិភាក្សាអំពីបញ្ហាជាក់លាក់៕
បកប្រែដោយ Duy Hoan