ឡាវវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលលេចធ្លោរបស់វៀតណាមបន្ទាប់ពី ៤០ ឆ្នាំនៃការផ្លាស់ថ្មី
កប.អនឡាញ - វៀតណាមបានអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ដែលអាចបត់បែនបាន និងសមស្របទៅនឹងបរិបទតំបន់ និងពិភពលោក។
បន្ទាប់ពី ៤០ ឆ្នាំនៃការអនុវត្តដំណើរការផ្លាស់ថ្មី វៀតណាមបានបន្តយ៉ាងខ្ជាប់ខ្ជួននូវមាគ៌ាសង្គមនិយម បង្កើតយុទ្ធសាស្ត្រអភិវឌ្ឍន៍ត្រឹមត្រូវ សម្រេចបានសមិទ្ធផលសេដ្ឋកិច្ចសង្គមលេចធ្លោជាច្រើន និងលើកកម្ពស់កិត្យានុភាពរបស់ខ្លួនជាបន្តបន្ទាប់នៅលើឆាកអន្តរជាតិ។
    |
 |
|
លោក Somsavath Lengsavad អតីតសមាជិកការិយាល័យនយោបាយ និងជាអតីតឧបនាយករដ្ឋមន្ត្រីឡាវ (រូបថត៖ vnanet.vn) |
នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅឡាវ នាថ្ងៃទី ២២ ខែធ្នូ លោក Somsavath Lengsavad អតីតសមាជិកការិយាល័យនយោបាយ និងជាអតីតឧបនាយករដ្ឋមន្ត្រីឡាវ បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះភាពក្លាហាន បញ្ញា និងភាពឥតងាករេរបស់បក្សកុម្មុយនិស្តវៀតណាមពេញមួយដំណើរការដឹកនាំប្រទេសឆ្លងកាត់ការលំបាក និងអភិវឌ្ឍបន្តិចម្តងៗ។
យោងតាមលោក Somsavath ជោគជ័យលេចធ្លោមួយរបស់វៀតណាមក្នុងរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ថ្មីគឺការអភិវឌ្ឍយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសមស្រប ដោយរួមបញ្ចូលគ្នាយ៉ាងជិតស្និទ្ធនូវការផ្លាស់ថ្មីការគិតសេដ្ឋកិច្ចជាមួយនឹងការរក្សាស្ថិរភាពនយោបាយ និងសង្គម។
ទន្ទឹមនឹងនោះ វៀតណាមបានអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដែលអាចបត់បែនបាន និងសមស្របទៅនឹងបរិបទតំបន់ និងពិភពលោក។ គោលនយោបាយត្រឹមត្រូវទាំងនេះបានជួយវៀតណាមកៀរគរកម្លាំងរួមបញ្ចូលគ្នាទាំងក្នុងស្រុក និងអន្តរជាតិ ដោយបង្កើនការប្រើប្រាស់ធនធានសម្រាប់ការអភិវឌ្ឍឱ្យបានអតិបរមា។
អតីតឧបនាយករដ្ឋមន្ត្រីឡាវក៏បានសង្កត់ធ្ងន់ជាពិសេសលើសារៈសំខាន់នៃទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ វៀតណាម-ឡាវ៕
បកប្រែដោយ Thanh Cong