leftcenterrightdel
លោកស្រីអនុរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា មានប្រសាសន៍នៅក្នុងពិធី (រូបថត៖ vov.vn)

មានប្រសាសន៍នៅក្នុងពិធី លោក Saúl Ortega ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា និងជាប្រធានក្រុមសមាជិកសភាមិត្តភាពវេណេស៊ុយអេឡា-វៀតណាម បានសង្កត់ធ្ងន់ថាទំនាក់ទំនងដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរក្នុងប្រវត្តិសាស្ត្រនៃការតស៊ូរំដោះជាតិ និងសេចក្តីប្រាថ្នាសម្រាប់សន្តិភាព សេរីភាព និងយុត្តិធម៌របស់ប្រទេសទាំងពីរ ដែលបានបំភ្លឺ ដោយសតិអារម្មណ៍របស់អគ្គមគុទ្ទេសដ៏មហិមាពីររូប គឺអ្នករំដោះ Simón Bolívar និងលោកប្រធានហូជីមិញ។

leftcenterrightdel
ប្រតិភូចូលរួមក្នុងពិធី (រូបថត៖ vov.vn)

លោកស្រី Tatiana Pugh អនុរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា បានបញ្ជាក់ថា ក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមក ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវេណេស៊ុយអេឡា និងវៀតណាម បានក្លាយជាមូលដ្ឋានគ្រឹះដ៏គួរឱ្យទុកចិត្តមួយ សម្រាប់ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងសម្រាប់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់នីមួយៗ និងជុំវិញពិភពលោក។

leftcenterrightdel
លោក Vu Trung My ឯកអគ្គរដ្ឋទូត មានប្រសាសន៍នៅក្នុងពិធី (រូបថត៖ vov.vn)

រីឯលោក Vu Trung My ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅវេណេស៊ុយអេឡា បានសង្កត់ធ្ងន់ថា ដោយឈរលើមូលដ្ឋានគ្រឹះនៃទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូគ្រប់ជ្រុងជ្រោយ រួមជាមួយនឹងការប្តេជ្ញាចិត្តខាងនយោបាយរបស់គណបក្សកាន់អំណាចទាំងពីរ រដ្ឋាភិបាលទាំងពីរ និងសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ ទំនាក់ទំនងវៀតណាម-វេណេស៊ុយអេឡា នឹងបង្កើតកម្លាំងចលករថ្មីៗ រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងនៅលើពិភពលោក៕

បកប្រែដោយ Huyen Trang