នៅរសៀលថ្ងៃទី១៨ ខែធ្នូ នៅទីក្រុងហាណូយ ទស្សនាវដ្តីវេទិកាពាណិជ្ជកម្ម សហការជាមួយភ្នាក់ងារពាក់ព័ន្ធ បានរៀបចំវេទិកា “កសាងទីផ្សារថាមពលប្រកួតប្រជែង និងមានតម្លាភាព៖ បញ្ហាប្រឈម និងឱកាសសម្រាប់សហគ្រាស”។

leftcenterrightdel
ទិដ្ឋភាពនៃវេទិការ

ថ្លែងនៅក្នុងវេទិកា លោក Hoang Quang Phong អនុប្រធានសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម បានសង្កត់ធ្ងន់ថា ការរៀបចំរចនាសម្ព័ន្ធវិស័យថាមពលឡើងវិញ គឺជាតម្រូវការចាំបាច់មួយ ដើម្បីបង្កើតទីផ្សារថាមពលប្រកួតប្រជែង និងមានតម្លាភាព។ នៅក្នុងដំណើរការនេះ ចាំបាច់ត្រូវលើកកម្ពស់តួនាទីនាំមុខគេរបស់សហគ្រាសរដ្ឋនៅក្នុងវិស័យសំខាន់ៗ ខណៈពេលដែលត្រូវបែងចែកច្បាស់សាស់នូវភារកិច្ចផលិតកម្ម និងអាជីវកម្ម ជាមួយភារកិច្ចនយោបាយ និងសេវាសាធារណៈ។ ក្នុងពេលជាមួយគ្នានេះ គឺការកែលម្អយន្តការ និងគោលនយោបាយ ដើម្បីឱ្យវិស័យឯកជនអាចចូលរួមបានកាន់តែខ្លាំងឡើង ក្នុងការវិនិយោគ ប្រតិបត្តិការ និងផ្តល់សេវាថាមពល។

មតិយោបល់នៅក្នុងវេទិកាបានពិភាក្សាលើបញ្ហាជាមូលដ្ឋានជាច្រើនសម្រាប់ការកសាងទីផ្សារថាមពលប្រកួតប្រជែង និងមានតម្លាភាព។ ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់វិស័យឯកជនក្នុងស្រុក និងបរទេស ដើម្បីចូលរួមយ៉ាងទូលំទូលាយនៅក្នុងទីផ្សារថាមពល៕

បកប្រែដោយ​ Duy Hoan