leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភា ទទួលជួបរដ្ឋមន្ត្រីការបរទេសឡាវ

ដោយអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការពិគ្រោះយោបល់នយោបាយរវាងរដ្ឋមន្ត្រីការបរទេសទាំងពីរ និងចាត់ទុកថានេះជាជំហានត្រៀមដ៏សំខាន់មួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងប្រទេសទាំងពីរនាពេលអនាគត លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរមានប្រពៃណីយូរអង្វែង មានការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពក្នុងរយៈពេលជាច្រើនឆ្នាំ ហើយកំពុងត្រូវបានពង្រឹងកាន់តែខ្លាំងឡើង រួមចំណែកជាក់ស្តែងក្នុងការបង្កើនទំនុកចិត្តផ្នែកនយោបាយ និងការសម្របសម្រួលជាយុទ្ធសាស្ត្ររវាងភាគីទាំងពីរ។ លើសពីនេះ ទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាឡាវ បានអភិវឌ្ឍជាបន្តបន្ទាប់ ដែលបានបង្ហាញយ៉ាងច្បាស់តាមរយៈការបោះពុម្ពផ្សាយរួមគ្នានៃសៀវភៅ “៥០ ឆ្នាំនៃទំនាក់ទំនងរវាងរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ - កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងការអភិវឌ្ឍ” ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ រួមចំណែកដល់ការផ្សព្វផ្សាយ និងការអប់រំអំពីប្រពៃណីសាមគ្គីភាពពិសេសជូនមនុស្សជំនាន់ក្រោយ។

លោកប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរបទពិសោធន៍ជាប្រចាំក្នុងវិស័យនីតិបញ្ញត្តិ និងការត្រួតពិនិត្យរវាងក្រុមប្រឹក្សាជាតិ និងគណៈកម្មាធិការជំនាញនៃរដ្ឋសភាទាំងពីរ ដោយហេតុនេះបង្កើនប្រសិទ្ធភាពរបស់ស្ថាប័ននីមួយៗ។ លោកប្រធានរដ្ឋសភាបានសម្តែងទំនុកចិត្តថា ជាមួយនឹងការរៀបចំឯកសារយ៉ាងហ្មត់ចត់ បក្សទាំងពីរនឹងរៀបចំមហាសន្និបាតដោយជោគជ័យនៅដើមឆ្នាំក្រោយ។

leftcenterrightdel
 

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោក Thongsavanh Phomvihane បានថ្លែងថា រួមជាមួយនឹងសកម្មភាពការទូតផ្សេងទៀតរវាងប្រទេសទាំងពីរ ក្រសួងការបរទេសឡាវ និងក្រសួងការបរទេសវៀតណាម បានរក្សាដំណើរទស្សនកិច្ច និងទំនាក់ទំនងជាប្រចាំ និងបានអនុវត្តប្រកបដោយប្រសិទ្ធភាពយន្តការពិគ្រោះយោបល់ និងសម្របសម្រួលដ៏ទូលំទូលាយ ។ ក្នុងក្របខ័ណ្ឌនៃការពិគ្រោះយោបល់នយោបាយឆ្នាំនេះ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរយ៉ាងទូលំទូលាយលើវិស័យសហប្រតិបត្តិការជាច្រើន ដោយសង្កត់ធ្ងន់ជាពិសេសលើការសម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ដែលសម្រេចបានបន្ទាប់ពីកិច្ចប្រជុំកំពូលរវាងបក្សទាំងពីរ និងសម័យប្រជុំលើកទី ៤៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃប្រទេសទាំងពីរដែលបានធ្វើឡើងនៅដើមខែធ្នូ និងបានពិភាក្សាអំពីទិសដៅសហប្រតិបត្តិការនាពេលអនាគត។

លោក Thongsavanh Phomvihane បានបញ្ជាក់ថា បក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនឡាវតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការពង្រឹង និងពង្រីក «ទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងការតភ្ជាប់ជាយុទ្ធសាស្ត្រ» ជាមួយវៀតណាម។ លោកបានថ្លែងអំណរគុណចំពោះបក្ស រដ្ឋសភា រដ្ឋាភិបាល និងប្រជាជនវៀតណាមដែលតែងតែសហប្រតិបត្តិការ និងជួយគាំទ្រប្រទេសឡាវក្នុងការតស៊ូដើម្បីឯករាជ្យកាលពីមុន ក៏ដូចជាក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនាបច្ចុប្បន្ន។ លោកបានស្នើឱ្យវៀតណាមបន្តចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ការកសាងច្បាប់ គោលនយោបាយ ការធ្វើឱ្យម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព និងការកសាងសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង…

បកប្រែដោយ Thanh Cong