ក្រុមការងារបានប្រគល់អំណោយចំនួន ១,០០០ ពីគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ជូនគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម នៃទីក្រុង Hue ភូមិកុមារ SOS និងគ្រួសារដែលរងផលប៉ះពាល់ដោយទឹកជំនន់។

leftcenterrightdel
តំណាងអគ្គ​ក្រុមហ៊ុន Song Thu ប្រគល់អំណោយចំនួន ១,០០០ ជូនគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម នៃទីក្រុង Hue

យោងតាមផែនការ នៅថ្ងៃទី១៧ ខែធ្នូ ក្រុមការងារនឹងបន្តទៅសួរសុខទុក្ខ និងប្រគល់អំណោយចំនួន ១,៣០០ របស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ជូនប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅខេត្ត Ha Tinh។

នៅថ្ងៃទី១៥ និងទី១៦ ខែធ្នូ ប៉ុស្តិ៍ការពារព្រំដែន Ga Ry (គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង Da Nang) បានសម្របសម្រួលជាមួយសប្បុរសជនមកពីទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដើម្បីប្រគល់អំណោយជាង ១,០០០ ជូនប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងការបាក់ដីនៅក្នុងឃុំព្រំដែន Hung Son (ទីក្រុងដាណាំង) និងស្រុក Ka Lum ខេត្ត Sekong ប្រទេសឡាវ។ អំណោយរួមមាន អង្ករ ទឹកត្រី ប្រេងឆា មីកញ្ចប់ ទឹកដោះគោ ស័ង្កសីដំបូល និងរបស់របរចាំបាច់ផ្សេងៗទៀត ដែលបានជូនប្រជាជននៅក្នុងភូមិចំនួន ១២ នៃឃុំព្រំដែន Hung Son និងភូមិចំនួន ៦ នៃស្រុក Ka Lum។ តម្លៃសរុបនៃអំណោយមានចំនួន ៧០០ លានដុង៕

បកប្រែដោយ Duy Hoan