leftcenterrightdel
លោកវរសេនីយ៍ទោ Nguyen Van Cong ប្រគល់អំណោយដល់តំណាងប្រជាពលរដ្ឋនៅក្នុងតំបន់

នេះជាសកម្មភាពជាក់ស្តែង ស្របពេលរំលឹកខួបលើកទី ៨១  នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងបានបង្ហាញពីទឹកចិត្តមនុស្សធម៌ និងការចែករំលែករបស់កងទ័ព​វៀតណាម។ ជា​មួយនឹងអំណោយរាប់រយកញ្ចប់ (រួមទាំងសម្ភារៈចាំបាច់ សម្ភារៈសិក្សា និងសម្លៀកបំពាក់) ដែលបានប្រគល់ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សដោយផ្ទាល់នៅតំបន់ Abyei កម្មវិធីនេះបាននាំមកនូវមនោសញ្ចេតនាយ៉ាងកក់ក្ដៅរបស់ប្រទេស មនុស្ស និងកងទ័ពមួកខៀវវៀតណាម។

leftcenterrightdel
លោកវរសេនីយ៍ទោ Tran Thanh Son អនុប្រធានក្រុមវិស្វកម្មលេខ ៤ វៀតណាម ប្រគល់អំណោយដល់សិស្សានុសិស្ស

ក្នុងចំណោមអំណោយនោះ នៅមានសម្លៀកបំពាក់ដែលផ្ដល់ដោយប្រជាពលរដ្ឋវៀតណាមផងដែរ។ តំណាងប្រជាពលរដ្ឋវៀតណាម លោកស្រី Pham Hai Ly បានធ្វើដំណើរពីប្រទេសវៀតណាមទៅកាន់តំបន់ Abyei ដើម្បីចូលរួមកម្មវិធីនេះ និងបានប្រគល់អំណោយដោយផ្ទាល់ដល់ប្រជាពលរដ្ឋនៅតំបន់ Abyei រួមចំណែកក្នុងការជួយប្រជាជន Abyei ឱ្យមានជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។

leftcenterrightdel
សេចក្តីរីករាយរបស់កុមារនៅតំបន់ Abyei

លោកវរសេនីយ៍ទោ Tran Thanh Son អនុប្រធានក្រុមវិស្វកម្មលេខ ៤ វៀតណាម បានអះអាងថា៖ “យើងខ្ញុំបានរៀបចំកម្មវិធីនេះដោយមនោសញ្ចេតនា។ យើងចងចាំជានិច្ចនូវពាក្យប្រៀនប្រដៅរបស់លោកប្រធានហូជីមិញថា "ជួយមិត្តគឺជួយខ្លួនឯង"។ អំណោយទាំងនេះមិនត្រឹមតែជាការគាំទ្រផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារនៃចំណងមិត្តភាពផងដែរ។ យើងប្ដេជ្ញាចិត្ដថានឹងបន្តគាំទ្រ កសាងនិងពង្រឹងទំនាក់ទំនងប្រកបដោយចីរភាពរវាងប្រជាពលរដ្ឋនៅតំបន់ Abyei ជាមួយកងកម្លាំងមួកខៀវវៀតណាម ដើម្បីឱ្យប្រពៃណីដ៏ល្អរបស់កងទ័ពលោកអំហ៊ូ ហូ បន្តរីកសាយភាយ។

ដោយមើលឃើញពីមនោសញ្ចេតនាដែលកងទ័ពមួកខៀវវៀតណាមជូនចំពោះប្រជាពលរដ្ឋនៅក្នុងតំបន់នាពេលកន្លងមកនេះ បូជាចារ្យ Archangelo Michael តំណាងព្រះវិហារ Catholic នៅ Abyei និងតំណាងឱ្យសហគមន៍នៅ Abyei បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅថា៖ កងទ័ពវៀតណាមបាននាំមកឱ្យកូនៗរបស់យើងមិនត្រឹមតែសៀវភៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្ដីជឿជាក់យ៉ាងមុតមាំលើអនាគតដ៏ភ្លឺស្វាងមួយ។ អាស្រ័យលើមនោសញ្ចេតនានេះ ប្រជាពលរដ្ឋនៅតំបន់ Abyei បានចាត់ទុកកងទ័ពវៀតណាមដូចជាសាច់ញាតិ និងមិត្ដល្អផង។

ប្រជាជននៅតំបន់ Abyei មានជីវភាពរស់នៅលំបាកខ្លាំងណាស់ ដូច្នេះអំណោយទាំងនេះ ពិតជាមិនអាចកាត់ថ្លៃបានទេ នាំមកនូវតម្លៃខាងវិញ្ញាណដ៏ធំធេង។ ប្រជាបលរដ្ឋនៅទីនេះ បានសំដែងនូវអារម្មណ៍រំភើបចិត្ដ ពីព្រោះពួកគេទទួលបានការយកចិត្តទុកដាក់ពីមិត្តភក្តិល្អដ៏ស្មោះស្ម័គ្រ​គឺ​វៀតណាម៕

បកប្រែដោយ Pham Diep