leftcenterrightdel
លោកប្រធានរដ្ឋ Luong Cuong ត្រួតពលកងកិត្ដយសនៅពិធី

ឆ្លងកាត់រយៈពេល ៨០ ឆ្នាំនៃការកសាង ប្រយុទ្ធនិងរីកចម្រើន កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី ៧ បានរួមសាមគីគ្នា ខ្លួនទីពឹងខ្លួន ជំនះការលំបាក  ស៊ូទ្រាំការលំបាក ប្រយុទ្ធផងនិងកសាងផង និងសម្រេចបានជ័យជម្នះជាច្រើន រួមចំណែកជាមួយកងទ័ពនិងប្រជាជនទូទាំងប្រទេស វាយផ្ដួលរំលំរបបអាណានិគមនិយម និងចក្រពត្តិនិយម និងបំពេញកាតព្វកិច្ចអន្តរជាតិដ៏ខ្ពស់ខ្ពស់។

leftcenterrightdel
លោកប្រធានរដ្ឋ Luong Cuong និងប្រតិភូទាំងឡាយចូលរួមពិធី

ក្នុងដំណាក់កាលបដិវត្តន៍ថ្មី កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី ៧ តែងតែជ្រួតជ្រាបនូវទស្សនៈនិងគោលមាគ៌ាយោធា និងការពារជាតិរបស់បក្ស ដោយផ្តោតលើការកសាងគណៈកម្មាធិការបក្សស្អាតស្អំនិងរឹងមាំ ធ្វើជាស្នូលសម្រាប់ការកសាងខឿនការពារជាតិដោយប្រជាជនទាំងមូលដែលតភ្ជាប់នឹងប្រៀបរក្សាសន្តិសុខដោយប្រជាជន កសាងតំបន់ការពារទប់ទល់កាន់តែរឹងមាំ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារមាតុភូមិ។

leftcenterrightdel
លោកប្រធានរដ្ឋ Luong Cuong ថ្លែងក្នុងពិធី

ថ្លែងក្នុងពិធី លោកប្រធានរដ្ឋ Luong Cuong ស្នើឱ្យគណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានយោធភូមិភាគទី ៧ បន្តជ្រួតជ្រាបឲ្យបានស៊ីជម្រៅអំពី​សតិអារម្មណ៍យោធារបស់លោកប្រធានហូជីមិញ គោលមាគ៌ាយោធា ការពារជាតិ និងការបរទេសរបស់បក្ស ជាពិសេសគឺយុទ្ធសាស្ត្រការពារប្រទេសជាតិក្នុងស្ថានភាពថ្មី។

ទន្ទឹមនឹងនោះ យោធភូមិភាគទី ៧ ត្រូវក្ដាប់ជាប់ វាយតម្លៃនិងព្យាករណ៍ស្ថានភាពឱ្យបានត្រឹមត្រូវ ព្រមទាំងផ្តល់យោបល់ជូនគណៈកម្មាធិការបក្ស យោធាមជ្ឈិមនិងក្រសួងការពារប្រទេសអំពីគោលការណ៍  ដំណោះស្រាយត្រឹមត្រូវនិងទាន់ពេលវេលា រួមចំណែកដល់ការការពារយ៉ាងរឹងមាំនូវឯករាជ្យភាព អធិបតេយ្យភាព ឯកភាពនិងបូរណភាពទឹកដីរបស់មាតុភូមិ ហើយរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពដើម្បីការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

leftcenterrightdel
លោកប្រធានរដ្ឋ Luong Cuong ប្រគល់កិត្ដិនាមវីរភាពកងកម្លាំងប្រដាប់អាវុធប្រជាជនជូនកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី ៧ 

ជាមួយគ្នានេះដែរ លោកប្រធានរដ្ឋ Luong Cuong បានសង្កត់ធ្ងន់លើតម្រូវការនៃការកសាងកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី ​៧ ជាកម្លាំង​បដិវត្តន៍ មានរបៀបរៀបរយ ចំណាន ទំនើប លើកកម្ពស់កងកម្លាំងសរុប និងលទ្ធភាពនៃការប្រយុទ្ធ គ្រប់គ្រងយ៉ាងតឹងរ៉ឹងលើដែនអាកាស ដែនសមុទ្រ ព្រំដែន បណ្ដាញអ៊ីនធឺណិត និងទីតាំងយុទ្ធសាស្ត្រសំខាន់ៗ។ បន្តផ្លាស់ថ្មី និងលើកកម្ពស់គុណភាពហ្វឹកហ្វឺន ការអប់រំនិងបណ្តុះបណ្តាល។ កែសម្រួលខ្លឹមសារនិងវិធីសាស្រ្តហ្វឹកហ្វឺនឱ្យស្របទៅនឹងស្ថានភាពជាក់ស្ដែង  ធ្វើទំនើបកម្មអាវុធនិងឧបករណ៍ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្ដកម្មឌីជីថលនៅក្នុងវិស័យយោធា និងការពារជាតិៗល៕

បកប្រែដោយ Pham Diep