លោក Phan Minh Giang  ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅនូវែលសេឡង់ និងទទួលបន្ទុកប្រជុំកោះឃុក ថ្មីៗនេះ បានទៅទស្សនកិច្ចនៅប្រជំុកោះឃុក និងបានប្រគល់សារតាំងជូនឯកឧត្តម Tom Marsters តំណាងព្រះមហាក្សត្រ Charles ទី ៣ នៃចក្រភពអង់គ្លេស ប្រចាំនៅប្រជុំកោះឃុក។

leftcenterrightdel
លោក Phan Minh Giang  ប្រគល់សារតាំងជូនឯកឧត្តម Tom Marsters

នៅក្នុងពិធីទទួលសារតាំងដែលបានប្រារព្ធឡើងនៅ Avarua រដ្ឋធានីនៃកោះ Rarotonga ឯកឧត្តម Tom Marsters បានបញ្ជាក់ថា ប្រជំុកោះឃុកយកចិត្តទុកដាក់យ៉ាខ្លាំងចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយវៀតណាម និងប្តេជ្ញាចិត្តក្នុងការជំរុញ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅនៅក្នុងវិស័យអាទិភាពដែលមានការយកចិត្តទុកដាក់ដូចគ្នា រួមចំណែកជាវិជ្ជមានក្នុងការធានាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

ចំណែកលោកឯកអគ្គរដ្ឋទូត Phan Minh Giang បានបញ្ជាក់ថា លោកនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យដែលមានការយកចិត្តទុកដាក់ដូចគ្នា និងមានឧត្តមភាព ក៏ដូចជាពង្រឹងការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគីក្នុងតំបន់ និងអន្តរជាតិ។

ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកដើម្បីប្រគល់សារតាំង លោកឯកអគ្គរដ្ឋទូត Phan Minh Giang បានជួបសវនាការ និងជួបពិភាក្សាការងារជាមួយតំណាងមកពីក្រសួងការបរទេស និងអន្តោប្រវេសន៍ ក្រសួងកសិកម្ម ក្រសួងធនធានសមុទ្រ អាជ្ញាធរទេសចរណ៍ប្រជុំកោះឃុក និងសភាពាណិជ្ជកម្មប្រជុំកោះឃុក។ លោកក៏បានជួបជាមួយអាជីវកម្មក្នុងស្រុកមួយចំនួនដើម្បីពិភាក្សាអំពីទិសដៅ និងវិធានការដើម្បីទាញយកសក្តានុពល និងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan