ក្នុងអំឡុងពេលទស្សនានាវាលេខ ០១៥ -Tran Hung Dao និងនាវា Munmu The Great នោះ នាយទាហាននិងនាវិកនៃកងទ័ពជើងទឹកប្រទេសទាំងពីរបានស្ដាប់ និងឧទ្ទេសនាមអំពីប្រតិបត្តិការរបស់នាវាទាំងពីរនាពេលកន្លងមក​ និងចែករំលែកនូវបទពិសោធន៍មួយចំនួននៃការធ្វើដំណើរតាមសមុទ្រក្នុងរយៈពេលច្រើនថ្ងៃ។

នៅយប់ថ្ងៃដដែល គណៈប្រតិភូកងទ័ពជើងទឹកប្រជាជនវៀតណាមបានរៀបចំពិធីជប់លៀងជូនកងទ័ពជើងទឹកកូរ៉េខាងត្បូងនៅលើនាវាលេខ ០១៥។

អញ្ជើញចូលរួមពិធីជប់លៀងមានលោក Vu Ho ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកូរ៉េខាងត្បូង; លោកឧត្តមនាវីត្រី Nguyen Dinh Hung មេបញ្ជាការងកងទ័ពជើងទឹកប្រជាជនវៀតណាម; លោកឧត្តមនាវីត្រី Shin Yu Chan នាយរងសេនាធិការនៃកងទ័ពជើងទឹកកូរ៉េខាងត្បូង; លោកវរនាវីឯក Nguyen Vinh Nam មេបញ្ជាការរងតំបន់លេខ ៤ កងទ័ពជើងទឹកប្រជាជនវៀតណាម និងលោកវរសេនីយ៍ឯក  Le Hiep Lam អនុព័ន្ធយោធា​វៀតណាមប្រចាំកូរ៉េខាងត្បូង។

ក្នុងបរិយាកាសមិត្តភាព និងសាមគ្គីភាព លោកវរនាវីឯក Nguyen Vinh Nam បានថ្លែងអំណរគុណជូនចំពោះកងទ័ពជើងទឹកកូរ៉េខាងត្បូង ដែលបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់នាយទាហាននិងនាវិកនៃកងទ័ពជើងទឹកប្រទេសទាំងពីរផ្លាស់ប្តូរបទពិសោធន៍ក្នុងការអនុវត្តភារកិច្ច ដោយ​ហេតុនេះបង្កើនបន្ថែមទៀតនូវទំនុកចិត្ត សាមគ្គីភាព និងចំណងមិត្តភាព  និងអភិវឌ្ឍរួមគ្នានាអនាគត។

leftcenterrightdel
 
leftcenterrightdel
នាយទាហាន និងនាវិកនៃកងទ័ពជើងទឹកប្រទេសទាំងពីរទៅទស្សនានាវាលេខ ០១៥ -  Tran Hung Dao និងនាវា Munmu The Great
leftcenterrightdel
ការប្រកួតវាយសីរវាងនាយទាហាននិងនាវិកវៀតណាមនិងកូរ៉េខាងត្បូង
leftcenterrightdel
ពិធីជប់លៀងលើនាវាលេខ ០១៥ - Tran Hung Dao
leftcenterrightdel
កម្មវិធីសម្តែងសិល្បៈ ក្នុងពិធីជប់លៀង

បកប្រែដោយ Pham Diep