រដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរក្នុងឆ្នាំ២០២៥ ដែលជាខួបលើកទី១០ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ហ្វីលីពីន។ ភាគីទាំងពីរបានឯកភាពគ្នាបន្តលើកកម្ពស់ទំនាក់ទំនងនេះទៅកម្រិតថ្មីមួយ ដោយអនុវត្តការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់ និងគ្រប់លំដាប់ថ្នាក់ តាមរយៈគ្រប់បណ្តាញទាំងអស់៖ បក្ស រដ្ឋ សភា និងការផ្លាស់ប្ដូរប្រជាជន  ពង្រីកយន្តការសហប្រតិបត្តិការទ្វេភាគីដូចជាគណៈកម្មាធិការចម្រុះវៀតណាម-ហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលរួមចំណែកជាក់ស្តែងដល់ខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២៦។

leftcenterrightdel
លោក Le Hoai Trung លេខាមជ្ឈិមបក្ស និងជារដ្ឋមន្ត្រីក្រសួងការបរទេស បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Maria Theresa Lazaro រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន

ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ការផ្លាស់ប្តូរឌីជីថល កសិកម្ម និងកិច្ចសហប្រតិបត្តិការសមុទ្រ និងមហាសមុទ្រ។ រដ្ឋមន្ត្រីការបរទេសហ្វីលីពីនបានបញ្ជាក់ពីការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ដែលមិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU)

រដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាពហុភាគីអន្តរជាតិ និងតំបន់ដូចជាអាស៊ាន និងអង្គការសហប្រជាជាតិ។ លោក Le Hoai Trung បានបញ្ជាក់ពីការគាំទ្រ ចំពោះប្រទេសហ្វីលីពីនដែលទទួលបានជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២៦។

ទាក់ទងនឹងបញ្ហាអន្តរជាតិ និងតំបន់ រដ្ឋមន្ត្រីទាំងពីរបានចែករំលែកការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងដែលកំពុងកើនឡើងនៅតាមព្រំដែនរវាងកម្ពុជា និងថៃ។ លោក Le Hoai Trung បានបញ្ជាក់ពីការត្រៀមខ្លួនក្នុងការបន្តធ្វើការជាមួយប្រទេសហ្វីលីពីនក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២៦ និងរដ្ឋសមាជិកអាស៊ានដទៃទៀត ដើម្បីរក្សាសាមគ្គីភាព និងតួនាទីមជ្ឈភាពរបស់អាស៊ាន៕

បកប្រែដោយ Duy Hoan