លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបរដ្ឋមន្ត្រីក្រសួងអប់រំ និងកីឡាឡាវ
កប.អនឡាញ - រដ្ឋមន្ត្រីក្រសួងអប់រំ និងកីឡាឡាវ បានស្នើឲ្យវៀតណាម ជួយគាំទ្រ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ប្រទេសឡាវក្នុងវិស័យផ្សេងៗ ជាពិសេសវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងកីឡា។
នៅរសៀលថ្ងៃទី១៦ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល ថ្លែងនៅក្នុងជំនួបជាមួយលោក Thongsalith Mangnormek រដ្ឋមន្ត្រីក្រសួងអប់រំ និងកីឡា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ និងកីឡាឡាវ សហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម ក្នុងការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងប្រទេសទាំងពីរក្នុងវិស័យដែលទទួលខុសត្រូវ។
    |
 |
|
លោក Pham Minh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Thongsalith Mangnormek រដ្ឋមន្ត្រីក្រសួងអប់រំ និងកីឡាឡាវ |
ជាពិសេស ភាគីទាំងពីរគួរតែជំរុញការបង្កើត និងសាងសង់សាកលវិទ្យាល័យឡាវ-វៀតណាម និងមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅឡាវជាបន្ទាន់ និងសហការក្នុងការបញ្ជូននិស្សិតឡាវនៅតំបន់ព្រំដែននៃប្រទេសទាំងពីរទៅសិក្សានៅសាលានានារបស់ វៀតណាម។ បង្កើនការបង្រៀន និងការរៀនភាសាឡាវ និងវៀតណាមនៅក្នុងប្រទេសទាំងពីរ និងធ្វើឱ្យភាសាវៀតណាមជាភាសាបរទេស បានជ្រើសរើសដោយខ្លួនឯងនៅក្នុងសាលាឡាវដើម្បិសិស្សជ្រើសរើស។ ជាមួយគ្នានេះ ភាគីទាំងពីរនឹងបន្តអភិវឌ្ឍកម្មវិធីផ្លាស់ប្តូរការសិក្សា ការអប់រំបែបប្រពៃណី និងលើកកម្ពស់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។
លោក Thongsalith Mangnormek រដ្ឋមន្ត្រីក្រសួងអប់រំ និងកីឡាឡាវ បានថ្លែងថា ប្រទេសឡាវបានកំណត់យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់ខ្លួនរហូតដល់ឆ្នាំ ២០៣៥ ហើយបានស្នើឲ្យវៀតណាមជួយគាំទ្រក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់គោលដៅនេះក្នុងវិស័យផ្សេងៗ ជាពិសេសវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងកីឡា៕
បកប្រែដោយ Duy Hoan