លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបអនុប្រធានសម្ព័ន្ធក្រុមហ៊ុន Phongsupthavy (ឡាវ)
កប.អនឡាញ- នៅព្រឹកថ្ងៃទី១២ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីវៀតណាមបានទទួលជួបលោក Kounlaphanh Vongnathy អនុប្រធានសម្ព័ន្ធក្រុមហ៊ុន Phongsupthavy (ឡាវ)។
ក្នុងជំនួបនេះ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីវៀតណាម វាយតម្លៃខ្ពស់ចំពោះសម្ព័ន្ធក្រុមហ៊ុន Phongsupthavy ក្នុងនាមជាវិនិយោគិនឈានមុខគេមួយរបស់ប្រទេសឡាវដែលនាំចេញអគ្គិសនីទៅកាន់ប្រទេសវៀតណាមដែលរួមចំណែកជាក់ស្តែងដល់ការអនុវត្តកិច្ចព្រមព្រៀងនិងការប្តេជ្ញាចិត្តនៃកិច្ចសហប្រតិបត្តិការថាមពលរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងរដ្ឋទាំងពីរ។
    |
 |
|
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបអនុប្រធានសម្ព័ន្ធក្រុមហ៊ុន Phongsupthavy (ឡាវ) |
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីវៀតណាម បានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុនបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម សម្ព័ន្ធក្រុមហ៊ុនអគ្គិសនីវៀតណាមនិងមូលដ្ឋានពាក់ព័ន្ធក្នុងការអនុវត្តគម្រោងអគ្គិសនី គោរពតាមច្បាប់របស់វៀតណាម ធានាសុវត្ថិភាពនៃប្រព័ន្ធអគ្គិសនី និងការពារបរិស្ថាន។
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីវៀតណាម ក៏បានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុន Phongsupthavy ស្រាវជ្រាវ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យដែលមានសក្តានុពលដូចជា ឥណទានកាបូន និងហេដ្ឋារចនាសម្ព័ន្ធថាមពល និងចូលរួមក្នុងគម្រោងតភ្ជាប់បណ្តាញអគ្គិសនីអាស៊ាន និងគំនិតផ្តួចផ្តើមសហប្រតិបត្តិការក្នុងតំបន់ រួមទាំងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
លោក Kounlaphanh Vongnathy អនុប្រធានសម្ព័ន្ធក្រុមហ៊ុន Phongsupthavy សន្យាថា នឹងអនុវត្តគម្រោងសហប្រតិបត្តិការថាមពល ស្របតាមច្បាប់នៃប្រទេសទាំងពីរ។ ហើយប្តេជ្ញាចិត្តដើម្បីសម្រេចបាននូវផែនការនាំចេញអគ្គិសនីប្រមាណ ៦.០០០ មេហ្គាវ៉ាត់ទៅកាន់ប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕
បកប្រែដោយ Pham Diep