នៅក្នុងដំណើរពាក់កណ្តាលសតវត្សរ៍នៃការបង្កើតឡើង និងអភិវឌ្ឍន៍ គណៈកម្មាធិការជាតិព្រំដែន សម្រេចបានសមិទ្ធផលធំធេងជាច្រើន ដោយបង្កើតព្រឹត្តិការណ៍សំខាន់ៗជាយុទ្ធសាស្ត្រក្នុងការកសាងព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព មិត្តភាព និងសហប្រតិបត្តិការជាមួយប្រទេសជិតខាង។ ដោយទទួលស្គាល់រាល់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិ បក្ស និងរដ្ឋបានផ្តល់រង្វាន់ដ៏មានកិត្យានុភាពជាច្រើនដល់គណៈកម្មាធិការជាតិព្រំដែន រួមទាំងងារជាវីរបុរសពលកម្ម គ្រឿងឥស្សរិយយសហូជីមិញ គ្រឿងឥស្សរិយយឯករាជ្យថ្នាក់ទីមួយ ទីពីរ និងទីបី រួមជាមួយនឹងប័ណ្ណសរសើរជាច្រើនផងដែរ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធី

មានអនុសាសន៍នៅក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី បានសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍របស់កម្មាភិបាល បុគ្គលិកគ្រប់ជំនាន់នៃគណៈកម្មាធិការជាតិព្រំដែនក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា គណៈកម្មាធិការជាតិព្រំដែនពិតជាយុទ្ធជនស្ងាត់ៗ ដោយបានលះបង់ទាំងកម្លាំងចិត្ត កម្លាំងកាយមិនថាយប់មានថាថ្ងៃត្រួសត្រាយផ្លូវលើវិស័យការទូត ច្បាប់ មតិសាធារណៈ និងលើទីវាលជាក់ស្តែងដោយធ្វើការរួមចំណែកយ៉ាងសំខាន់ក្នុងការការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពដ៏ពិសិដ្ឋរបស់មាតុភូមិ និងពង្រឹងទំនាក់ទំនងមិត្តភាពជាមួយប្រទេសជិតខាង។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីបានវាយតំលៃខ្ពស់ចំពោះបក្ស និងរដ្ឋ ថ្នាក់ដឹកនាំ កម្មាភិបាល និងបុគ្គលិកគ្រប់ជំនាន់នៃគណៈកម្មាធិការជាតិព្រំដែន ចំពោះការតស៊ូ ភក្ដីភាព និងការលះបង់របស់ពួកគេ ដោយធ្វើការរួមចំណែកយ៉ាងសំខាន់ដល់បុព្វហេតុនៃការកសាង និងការពារជាតិ។

ទាក់ទងនឹងភារកិច្ចនាពេលខាងមុខ នៅចំពោះមុខបរិបទនៃការវិវឌ្ឍដ៏ស្មុគស្មាញជាច្រើននៅក្នុងស្ថានភាពអន្តរជាតិ និងតំបន់ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យគណៈកម្មាធិការជាតិព្រំដែន យល់ជ្រាប និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ "រឹងមាំបីយ៉ាង" យ៉ាងហ្មត់ចត់ ម៉ឺងម៉ាត់ និងមានភាពបត់បែនក្នុងការតស៊ូដើម្បីការពារឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដី ការអនុវត្តកត្តាផ្នែកច្បាប់ និងបច្ចេកទេស ដោយពិចារណាលើសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីស្តីពីព្រំដែន ច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) ជាឧបករណ៍សំខាន់បំផុតដើម្បីការពារផលប្រយោជន៍ជាតិ សហការ និងចូលរួមក្នុងការសន្ទនាជាបន្តបន្ទាប់ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា ស្វែងរកដំណោះស្រាយជាមូលដ្ឋាន និងយូរអង្វែង និងរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍជាតិ។

បកប្រែដោយ Minh Trung