នាថ្ងៃទី ១៦ ខែធ្នូ នៅទីស្នាក់ការក្រសួងការបរទេស លោក Le Hoai Trung រដ្ឋមន្ត្រីក្រសួងការបរទេស បានទទួលជួប លោក Fukuda Tomikazu អភិបាលខេត្ត Tochigi (ប្រទេសជប៉ុន) និងសមាជិកនៃគណៈអភិបាលខេត្ត ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី ១៥-១៧ ខែធ្នូ។

leftcenterrightdel
លោក Le Hoai Trung រដ្ឋមន្ត្រីក្រសួងការបរទេស បានទទួលជួប លោក Fukuda Tomikazu អភិបាលខេត្ត Tochigi (ប្រទេសជប៉ុន)

ក្នុងជំនួប  លោក Le Hoai Trung បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់អង្គភាពអាជីវកម្មជាង ២០ មកពីខេត្តនានារនៅវៀតណាម។ ភាគីវៀតណាមបានស្នើឱ្យខេត្ត Tochigi បន្តអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាប្រកបដោយប្រសិទ្ធភាព ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលជំរុញការអភិវឌ្ឍរបស់វៀតណាម ដូចជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការធ្វើបរិវត្តឌីជីថល នវានុវត្តន៍ ការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ និងបន្តយកចិត្តទុកដាក់ និងគាំទ្រសហគមន៍វៀតណាមនៅក្នុងខេត្ត។

លោក Fukuda Tomikazu បានសម្តែងបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាមបន្ថែមទៀត ដោយបញ្ជាក់ថានឹងនឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនវៀតណាមជិត ១០.០០០ នាក់ដែលរស់នៅ និងធ្វើការនៅក្នុងខេត្ត ដោយហេតុនេះរួមចំណែកដល់ការអភិវឌ្ឍបន្ថែមទៀតនៃទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងវៀតណាម និងជប៉ុន៕

បកប្រែដោយ Duy Hoan