ចំណូលនាំចូល និងនាំចេញរបស់វៀតណាមនៅឆ្នាំនេះត្រូវបានគេរំពឹងថានឹងសម្រេចបាន «កំណត់ត្រា» ជាង ៩២០ ពាន់លានដុល្លារអាមេរិក ដោយការនាំចេញត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៤៧០ ពាន់លានដុល្លារអាមេរិក។ កំណត់ត្រានេះដាក់ប្រទេសវៀតណាមក្នុងចំណោមប្រទេសកំពូល ២០ ទាក់ទងនឹងចំណូលនាំចូល និងនាំចេញ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំពិភាក្សា

នៅក្នុងកិច្ចប្រជុំពិភាក្សាក្រោមប្រធានបទ "ដំណោះស្រាយសម្រាប់កំណើននាំចេញខ្ពស់ និងប្រកបដោយចីរភាព" ដែលរៀបចំដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមនៅព្រឹក ថ្ងៃទី ១៦ ខែធ្នូ នៅទីក្រុងហាណូយ លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចូល-នាំចេញ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានថ្លែងថា៖ "ទាក់ទងនឹងរចនាសម្ព័ន្ធ យើងបានឃើញការផ្លាស់ប្តូរវិជ្ជមានយ៉ាងខ្លាំង ដោយ ៨៥% នៃការនាំចេញបច្ចុប្បន្នគឺជាទំនិញឧស្សាហកម្ម។ ក្រឡេកមើលទៅឆ្នាំ ១៩៩៥ និងមុននេះ ប្រភេទនាំចេញធំបំផុតគឺផលិតផលប្រេងឥន្ធនៈ និងរ៉ែ ជាពិសេសប្រេងឆៅ។ សព្វថ្ងៃនេះ យើងឃើញភាពខុសគ្នាគួរឱ្យកត់សម្គាល់ ដោយផលិតផលប្រេងឥន្ធនៈ និងរ៉ែមានចំនួនតិចតួចប៉ុណ្ណោះ ហើយទំនិញឧស្សាហកម្មមានចំនួននាំចេញធំបំផុត។ ទាក់ទងនឹងការនាំចូល យ៉ាងតិច ៩០% នៃការនាំចូលគឺជាវត្ថុធាតុដើម និងសម្ភារៈជំនួយដើម្បីបម្រើសកម្មភាពផលិតកម្មនិងការនាំចេញ ហើយនៅសល់គឺជាទំនិញសម្រាប់ជីវភាពប្រចាំថ្ងៃ"។

leftcenterrightdel
រូបថត៖ VGP

តំណាងមកពីនាយកដ្ឋាននាំចូល-នាំចេញ នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ក៏បានបញ្ជាក់ផងដែរថា សហគ្រាសវៀតណាមបានទាញយកប្រកបដោយប្រសិទ្ធភាពពីផលប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន ១៧ ដែលបានចុះហត្ថលេខា ដែលគ្របដណ្តប់លើទីផ្សារសំខាន់ៗប្រមាណជាង ៦០ នៅទូទាំងពិភពលោក។ នេះបានរួមចំណែកដល់កំណើនយ៉ាងឆាប់រហ័ស និងរឹងមាំនៃសកម្មភាពនាំចូលនិងនាំចេញរបស់វៀតណាម។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ វៀតណាមបានរក្សាអត្រាកំណើនខ្ពស់ និងខ្ទង់ពីរ ជាមធ្យម ១៤-១៦%។ វៀតណាមត្រូវបានគេរំពឹងថានឹងបន្តអតិរេកពាណិជ្ជកម្មនៅឆ្នាំ ២០២៥ ជាមួយនឹងសមាមាត្រខ្ពស់ ដោយរក្សាតុល្យភាពពាណិជ្ជកម្ម និងអតិរេកពាណិជ្ជកម្មរយៈពេល ១០ ឆ្នាំជាប់ៗគ្នា៕

បកប្រែដោយ Thanh Cong