អាណិកជនវៀតណាមគាំទ្រការអប់រំកុមារនៅតំបន់ព្រំដែននៃខេត្ត Quang Tri
កប.អនឡាញ - នារសៀលថ្ងៃទី១៣ ខែធ្នូ នៅសាលាមត្តេយ្យ Lam Thuy ក្នុងឃុំ Kim Ngan ខេត្ត Quang Tri បានប្រព្រឹត្តទៅកម្មវិធីប្រគល់បណ្ណាល័យឆ្លាតវៃដល់កុមារ ដែលមានសារៈសំខាន់ជាក់ស្តែងក្នុងការថែទាំការអប់រំ និងកែលម្អលក្ខខណ្ឌសិក្សាសម្រាប់កុមារនៅតំបន់ព្រំដែនដែលជួបការលំបាក។
នៅក្នុងពិធីនេះ គណៈកម្មការរៀបចំបានប្រគល់បណ្ណាល័យឆ្លាតវៃដែលមានសៀវភៅ ឧបករណ៍សិក្សា និងសម្ភារៈសិក្សាជាច្រើន ដែលសមស្របសម្រាប់កុមារមត្តេយ្យសិក្សា។ នេះគឺជាការលើកទឹកចិត្តជាក់ស្តែង ដែលរួមចំណែកដល់ការបង្កើតបរិយាកាសសិក្សាដ៏រស់រវើក លើកកម្ពស់សេចក្តីស្រឡាញ់ក្នុងការអាន និងអភិវឌ្ឍជំនាញ និងសមត្ថភាពគិតរបស់កុមារតូចៗតាំងពីកុមារភាព។
    |
 |
|
ពិធីសម្ពោធបណ្ណាល័យឆ្លាតវៃសម្រាប់កុមារ |
លោកស្រី Le Thuong តំណាងអង្គភាពឧបត្ថម្ភ បានមានប្រសាសន៍ថា តាមរយៈតួនាទីតភ្ជាប់របស់សមាគមជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ជប៉ុន សហគមន៍អាណិកជនវៀតណាម តែងតែសម្លឹងមើលទៅស្រុកកំណើត ជាមួយនឹងសកម្មភាពជាក់ស្តែង ជាពិសេសផ្តោតលើការវិនិយោគលើការអប់រំសម្រាប់កុមារ - ជំនាន់ក្រោយនៃប្រទេស។
កម្មវិធីនេះគឺជាសក្ខីភាពដ៏រស់រវើកមួយចំពោះស្មារតីសាមគ្គីភាពជាតិ ការពួតដៃរួមរបស់កងកម្លាំងនានា និងសហគមន៍អាណិកជនវៀតណាម ឆ្ពោះទៅរកស្រុកកំណើត ដែលរួមចំណែកដល់ការផ្សព្វផ្សាយតម្លៃមនុស្សធម៌យ៉ាងជ្រាលជ្រៅ និងកសាងមូលដ្ឋានគ្រឹះនៃចំណេះដឹងសម្រាប់យុវជនជំនាន់ក្រោយនៅក្នុងតំបន់ដែលជួបការលំបាក៕
បកប្រែដោយ Huyen Trang