វៀតណាមក្លាយជាគោលដៅដ៏ទាក់ទាញនៃចរន្តទុនវិនិយោគលើវិស័យបច្ចេកវិទ្យានៅក្នុងតំបន់
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតជាតិ ឆ្នាំ ២០២៥ (Techfest វៀតណាម ២០២៥) នាថ្ងៃទី ១២ ខែធ្នូ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានប្រកាសរបាយការណ៍ទិដ្ឋភាពទូទៅនៃប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតវៀតណាម ឆ្នាំ២០២៥។
របាយការណ៍បង្ហាញថា បន្ទាប់ពីការបង្កើតជាង ១០ ឆ្នាំមក ប្រព័ន្ធអេកូឡូស៊ីបានឈានចូលដល់ដំណាក់កាលនៃការអភិវឌ្ឍយ៉ាងស៊ីជម្រៅ និងទូលំទូលាយ និងការធ្វើសមាហរណកម្មដ៏រឹងមាំ។ បច្ចុប្បន្ន វៀតណាមមានក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មជាង ៤,០០០ ក្រុមហ៊ុន “យូនីខន” (Unicorn) ចំនួនពីរ និងអង្គភាពអាជីវកម្មរាប់សិបដែលខិតជិតបន្ទាត់ Unicorn។ ប្រទេសវៀតណាមបានក្លាយជាគោលដៅវិនិយោគបច្ចេកវិទ្យាដ៏ទាក់ទាញមួយនៅអាស៊ីអាគ្នេយ៍។
របាយការណ៍ទិដ្ឋភាពទូទៅនៃប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតវៀតណាមឆ្នាំ ២០២៥ ត្រូវបានវាយតម្លៃថា មានបរិមាណទិន្នន័យខ្ពស់ជាងឆ្នាំមុន ដោយផ្តោតលើធនធានលើការអភិវឌ្ឍស៊ីជម្រៅ។ របាយការណ៍នេះក៏បានកំណត់អត្តសញ្ញាណវិស័យចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតដែលមានសក្តានុពលចំនួនប្រាំបីផងដែរ រួមមាន៖ បច្ចេកវិទ្យាអាកាសធាតុ សេដ្ឋកិច្ចច្នៃប្រឌិត បច្ចេកវិទ្យាសម្រាប់មនុស្សវ័យចំណាស់ បច្ចេកវិទ្យាអប់រំ ការធ្វើបរិវត្តកម្មឧស្សាហកម្មប្លាស្ទិក អង្គភាពអាជីវកម្មដឹកនាំដោយស្ត្រី យានយន្តអគ្គិសនី និងសហគមន៍ចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតវៀតណាមនៅបរទេស។ល៕
បកប្រែដោយ Huyen Trang