វៀតណាម និងម៉ាឡេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន
កប.អនឡាញ - នារសៀលថ្ងៃទី១២ ខែធ្នូ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាមួយចំនួនក្នុងតំបន់ និងអន្តរជាតិមួយចំនួនដែលកំពុងកើតឡើងនាពេលថ្មីៗនេះ។
ក្នុងកិច្ចសន្ទនានេះ នាយករដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីទិសដៅសហប្រតិបត្តិការនាពេលខាងមុខ និងសម្តែងនូវការរីករាយចំពោះការអភិវឌ្ឍវិជ្ជមាននៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងម៉ាឡេស៊ីនាពេលកន្លងមក។ ព្រមទាំងឯកភាពគ្នាឆាប់អនុម័តនូវកម្មវិធីសកម្មភាពសម្រាប់ការអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងម៉ាឡេស៊ីសម្រាប់ដំណាក់កាលឆ្នាំ២០២៦-២០៣០ ដើម្បីកំណត់ទិសដៅជាក់ស្ដែងសម្រាប់វិស័យសសរស្តម្ភនីមួយៗ។ ហើយខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ២០ ២០ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី |
លោកនាយករដ្ឋមន្ត្រីវៀតណាម ស្នើភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មអង្ករ សមុទ្រ និងមហាសមុទ្រ ដោយផ្តល់អាទិភាពក្នុងវិស័យប្រេងនិងឧស្ម័នរវាងសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មថាមពលជាតិវៀតណាម (Petrovietnam) និងសាជីវកម្ម Petronas របស់ម៉ាឡេស៊ី។ កិច្ចសហប្រតិបត្តិការក្នុងការធ្វើនេសាទរួមគ្នា និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍និងមិនមានបទប្បញ្ញត្តិ (IUU)
ពិភាក្សាលើបញ្ហាតំបន់និងអន្តរជាតិ នាយករដ្ឋមន្ត្រីទាំងពីរបានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីភាពតានតឹងរវាងកម្ពុជា និងថៃនាពេលថ្មីៗនេះ។ ព្រមទាំងមានបំណងចង់ឲ្យភាគីទាំងពីរអត់ធ្មត់ ជៀសវាងការប្រើប្រាស់កម្លាំង ធ្វើការសន្ទនានិងដោះស្រាយដោយសន្តិវិធី។ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នានឹងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសអាស៊ានដទៃទៀត ដើម្បីពង្រឹងសាមគ្គីភាព រក្សាតួនាទីមជ្ឈភាពរបស់អាស៊ាន និងលើកកម្ពស់យន្តការអាស៊ាន ដើម្បីជំរុញការសន្ទនាដែលរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់៕
បកប្រែដោយ Thanh Cong